ទាន់ហេតុការណ៍
រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!
0

ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរផែនការខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរផែនការខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនេះ លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្ត បានរាយការណ៍សង្ខេប អំពីស្ថានភាពមន្ត្រីរាជការ ក៏ ដូចជាមន្ត្រីដែលត្រូវប្រកាសចូលកាន់មុខតំណែង ផ្ទេរភារកិច្ច និងប្រគល់ភារកិច្ច ដូចខាងក្រោម៖ អនុវត្តអនុលោមតាមស្មារតីអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងក្រសួង ស្ថាប័នថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ អនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើ ប្រតិភូកម្មសិទ្ធិអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការគ្រប់គ្រង បុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំលេខ ១៦៨/២២ មស.សណន ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ របស់ក្រសួងមុខងារសាធារណៈ ស្តីពីគោលការណ៍បែបបទ និងនីតិវិធីនៃ ការគ្រប់គ្រងបុគ្គលិករដ្ឋបាលខេត្ត ដោយរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការពិនិត្យពិភាក្សា និងវាយតម្លៃបុគ្គលិក លក្ខណសម្បត្តិ មន្ត្រីរាជការ សម្រាប់ធ្វើការតែងតាំង បំពេញជំនួសមុខតំណែងគ្រប់គ្រង ការផ្ទេរភារ កិច្ច និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំណុះមន្ទីរពាក់ព័ន្ធនានា។ គណៈអភិបាលខេត្ត បានឯកភាពជាឯកច្ឆន្ទក្នុងអង្គប្រជុំ ដោយជ្រើសរើសមន្រ្តី ដែលមានគុណសម្បត្តិស្នាដៃល្អ មានលក្ខណសម្បត្តិស័ក្តិសម និងមានឧបនិស្ស័យសមស្រប ក្នុងការតែងតាំងក្នុង មុខតំណែងនីមួយៗ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមុខងារសាធារណៈ សរុបចំនួន២៩ រូប ដោយក្នុងនោះ៖
១.ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល មានចំនួន០៦រូប រួមមានមុខតំណែង អនុប្រធានមន្ទីរ ចំនួន០២រូប អនុប្រធានការិយាល័យ ០១រូប អនុប្រធានមន្ទីរពេទ្យអង្អែក០១រូប និងអនុប្រធាន មណ្ឌលសុខភាពចំនួន០២រូប។
២.មន្ទីរព័ត៌មានខេត្ត ចំនួន០៤រូប រួមមានមុខតំណែង អនុប្រធានមន្ទីរ០១រូប, ប្រធាន ការិយាល័យ០១រូប, និងអនុប្រធានការិយាល័យ ចំនួន០២រូប។
៣.មន្ទីរផែនការ ចំនួន០៦រូប រួមមានមុខតំណែងជា អនុប្រធានមន្ទីរ ០១រូប ប្រធានការិយាល័យ ០២រូប និងអនុប្រធានការិល័យ ចំនួន០៣រូប។
៤.មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចំនួន០៥រូប រួមមានមុខតំណែងជា ប្រធានការិយាល័យ ចំនួន០២រូប និងអនុប្រធានការិយាល័យ ចំនួន០៣រូប។
៥.មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន០៨រូប រួមមានមុខតំណែងជា នាយផ្នែករដ្ឋ បាលជលផល០១រូប មុខតំណែង ប្រធានការិយាល័យចំនួន០២រូប អនុប្រធានការិយាល័យ ០៣រូប និង នាយរងផ្នែករដ្ឋបាលជលផល ០២រូប។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់មន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ត្រូវខិតខំយកអស់ កម្លាំងកាយចិត្ត ប្រើអស់ចំណេះ ជំនាញ ពេលវេលា ប្រាជ្ញា ស្មារតី ចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច និងជួយដល់អង្គភាពរបស់ខ្លួន កាន់តែទទួលបាន ជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!