ទាន់ហេតុការណ៍
លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ
0

អភិបាលខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខ កម្លាំងនគរបាលស្រុកអង្គស្នួល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលរងរបួស ក្នុងប្រតិបត្តិការទាក់ចាប់មុខសញ្ញាផ្តើមចេញពីករណី (ឆ.ក់) និងឈានដល់ធ្វើសកម្មភាពយកអាវុ..ធភ្ជ..ង់រថយន្តអ្នកធ្វើដំណើរ ដើម្បីជិះគេ.ចខ្លួននៅចំណុចផ្លូវល្បឿនលឿន។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត លោកអភិបាលស្រុកអង្គស្នួល បានអញ្ជើញសួរសុខទុក្ខ លោក អនុសេនីយ៍ឯក​ សំ​ ភារ៉ាក់ កម្លាំងនគរបាលស្រុកអង្គស្នួល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលរងរបួស ក្នុងប្រតិបត្តិការទាក់ចាប់មុខសញ្ញាផ្តើមចេញពីករណី (ឆ.ក់) និងឈានដល់ធ្វើសកម្មភាពយកអាវុ..ធភ្ជ..ង់រថយន្តអ្នកធ្វើដំណើរ ដើម្បីជិះគេ.ចខ្លួននៅចំណុចផ្លូវល្បឿនលឿន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។

ក្នុងឱកាសសួរសុខទុក្ខនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរដល់ភាពក្លាហានរបស់កម្លាំងនគរបាលយើង ដែលបានខិតខំដេីម្បីសន្តិសុខសាធារណៈ​ បានសម្រេចចិត្ត​ បេីកម៉ូតូទៅឃាត់ឡាន​ ជនសង្ស័យ​ ដែលបាញ់គម្រាមពីម្ចាស់ឡាន​ បេីករត់គេចខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ម្សិលមិញនេះ​ តែជនសង្ស័យបានបេីកឡានបំបុកពួកគាត់​ បណ្ដាលអោយនគរបាលយេីងរងរបួសជាទម្ងន់​ បាក់ភ្លៅមួយកំណាត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្រុមគ្រួសារ ពិសេសលោក អនុសេនីយ៍ឯក​ សំ​ ភារ៉ាក់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព និងសម្រាកព្យាបាលឲ្យបានល្អ និងជូនពរឱ្យឆាប់ជាសះស្បើយឡើងវិញ។

បណ្តាញសារព័ត៌មាន ជ្រាប ពាក់ព័ន្ធករណី។

សូមបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានករណីជនសង្ស័យធ្វើសកម្មភាពយកអាវុ.ធភ្ជ.ង់រថយន្តអ្នកធ្វើដំណើរ ដើម្បីជិះគេ.ចខ្លួននៅចំណុចផ្លូវល្បឿនលឿន ដែលផ្តើមចេញពីករណី(ឆ.ក់) ដោយមានមុខសញ្ញា ចំនួន០២នាក់ ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាព ឆ.ក់ ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ។ ក្នុងកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័.យដែលរត់គេចខ្លួននោះ ជនសង្ស័យបានផ្ទុះអាវុ.ធមកលើកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងសមត្ថកិច្ចបានស្ទា.ក់ និងដេ.ញមុខសញ្ញានេះ ត្រឡប់មកផ្លូវជាតិលេខ៥១ វិញ។ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័.យ០១នាក់ ចំណែក ០១នាក់ទៀតបានរត់គេ.ចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជ.ង់យករថយន្តជនរងគ្រោះ ដែលនៅក្នុងរូបភាពនោះដើម្បីជិះគេ.ចខ្លួន។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!