ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម

លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានរៀបចំ «ពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៤០០ នាក់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សេង គន្ធ ថ្នាក់នាំក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ព្រមទាំងមានការចូលរួមពីប្រធានសាខាបក្សភូមិ មន្ត្រីបក្សមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាសមាជិកថ្មីយ៉ាងច្រើនកុះករ។
​
​ពិធីនេះបានចាប់ផ្តើមដោយការគោរពទង់ជាតិ និងទង់បក្ស បន្ទាប់មកលោកប្រធានគណៈកម្មាធិការគណបក្សសង្កាត់ចាក់អង្រែក្រោម បានឡើងរាយការណ៍អំពីស្ថានភាពទូទៅនៃការរីកចម្រើនក្នុងមូលដ្ឋាន និងសកម្មភាពនយោបាយកន្លងមក។​បន្ទាប់មក តំណាងគណៈកម្មាធិការបក្សបានឡើងអាន សេចក្តីសម្រេចស្តីពីការបញ្ចូលសមាជិកថ្មីចំនួន ៤០០ នាក់ ចូលជាសមាជិកពេញសិទ្ធិនៃគណបក្សប្រជាជនកម្ពុជា ដោយបានបែងចែក និងចុះឈ្មោះពួកគាត់ទៅតាមសាខាបក្សភូមិនានាក្នុងសង្កាត់ចាក់អង្រែក្រោម។
​
​តំណាងសមាជិកថ្មីចំនួន ៤០០ នាក់ បានឡើងថ្លែងចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖
​«យើងខ្ញុំទាំងអស់គ្នា ពិតជាមានសេចក្តីរំភើបរីករាយ និងមានមោទនភាពយ៉ាងក្រៃលែង ដែលត្រូវបានប្រកាសបញ្ចូលជាសមាជិកផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួមជីវភាពនយោបាយនាពេលនេះ គឺដោយសារយើងខ្ញុំបានមើលឃើញយ៉ាងច្បាស់នូវការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ថ្នាក់ដឹកនាំគណបក្ស ដែលបានដឹកនាំប្រទេសជាតិឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
​យើងខ្ញុំសូមប្តេជ្ញាចិត្តថា៖
​ស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងគោរពប្រតិបត្តិតាមលក្ខន្តិកៈ និងកម្មវិធីនយោបាយរបស់បក្សឱ្យបានខ្ជាប់ខ្ជួន។
​រក្សាសាមគ្គីភាពផ្ទៃក្នុង និងចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពការងារសង្គម នៅក្នុងសង្កាត់ចាក់អង្រែក្រោម។
​ចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន»។
​
​នៅក្នុងឱកាសនេះដែរ លោក សេង គន្ធ បានពាំនាំនូវបណ្តាំសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះសមាជិក-សមាជិកាទាំងអស់។
​លោក សេង គន្ធ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះសមាជិកថ្មីទាំង ៤០០ នាក់ ដែលបានជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានគូសបញ្ជាក់សំខាន់ៗថា៖
​សន្តិភាពគឺជាគ្រឹះស្ថានដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍ។ បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ រួមទាំងការរីកចម្រើននៅក្នុងសង្កាត់ចាក់អង្រែក្រោមរបស់យើងនាពេលនេះដែរ។មន្ត្រីបក្ស និងសមាជិកទាំងអស់ត្រូវតែជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់ យកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ។ត្រូវរួមគ្នាបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសង ខុសច្បាប់ គ្រឿងញៀន និងចោរកម្ម ដើម្បីធានាបាននូវសន្តិសុខផ្លូវចិត្ត និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
​
​ពិធីនេះត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាពខ្ពស់ ដោយថ្នាក់ដឹកនាំបានអញ្ជើញ ជូនកាដូអនុស្សាវរីយ៍ ជាថវិកាសំណេះសំណាលបន្តិចបន្តួចជូនដល់សមាជិកថ្មីទាំង ៤០០ នាក់ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!