ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន ជំរុញដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់លើការងារធ្វើយ៉ាងណាអោយសកម្មភាពនៃការផ្តល់ឈាមដោយស្ម័គ្រចិត្ត មានសកម្មភាពជានិរន្ត ដើម្បីសង្គ្រោះ អាយុជីវិតរបស់ប្រជាជនដែលត្រូវការឈាមជាចាំបាច់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំប្រជុំគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅស្នាក់ការ ស.ស.យ.កខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា៖ ការផ្ដល់ឈាមដោយស្ម័គ្រចិត្តរបស់ស.ស.យ.ក យើងគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះអាយុជីវិតដល់ជនរងគ្រោះថ្នាក់ដែលត្រូវការឈាមជាចាំបាច់។ បន្ថែមពីនោះ ស.ស.យ.ក. ខេត្តកណ្តាល មានផែនការសកម្មភាពនៃការផ្តល់ឈាមដោយស្ម័គ្រចិត្តជាអទិភាពក្នុងឆ្នាំ២០២៥នេះឱ្យច្រើនជាអតិប្បរមា ដើម្បីផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីយកទៅជួយសង្គ្រោះ អាយុជីវិតដល់ជនរងគ្រោះថ្នាក់ដែលត្រូវការឈាមជាចាំបាច់។ ដូចនេះការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ត្រូវគ្រោងធ្វើឡើងជាប្រចាំខែ ដោយផ្លាស់វេនគ្នា នៅគ្រប់បណ្តា ក្រុង-ស្រុក អង្គភាពនានា សាលារៀន វត្តអារ៉ាម ទូទាំងខេត្តកណ្តាល ធ្វើយ៉ាងណាឱ្យសកម្មភាពផ្ដល់ឈាមដោយស្ម័គ្រចិត្តមាននិរន្តរភាពរហូត។

ឯកឧត្តម បន្តថា៖ ស.ស.យ.ក. ខេត្តកណ្តាល បានកំណត់យកថ្ងៃទី១៤ ខែកុម្ភៈ ជាប្រចាំឆ្នាំនឹងរៀបចំការបរិច្ចាកឈាមជាលក្ខ ណៈទ្រង់ទ្រាយធំ ក្រោមពាក្យស្លោក “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ក្នុងន័យបំផុសគំនិតដល់យុវជនទូទៅ ឱ្យចូលរួមនូវគ្រប់សកម្មភាពមនុស្សធម៌នានា ជាពិសេសគឺការផ្តល់ឈាមដោយស្ម័គ្រចិត្ត ដើម្បីសង្គ្រោះជីវិតមនុស្សជួបគ្រោះថ្នាក់ផ្សេងៗនឹងកំពុងត្រូវការឈាមដើម្បីសង្គ្រោះជីវិត។ ដូច្នេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាបំផុសចលនាបរិច្ចាគឈាមឱ្យបានទូលំទូលាយបន្ថែមទៀត តាមរយៈភ្លឺបនៃក្តីស្រឡាញ់ ដើម្បីស្វែងរកឈាម ជួយដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលកំពុងត្រូវការឈាមជាចាំបាច់។

ក្រៅពីពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ស.ស.យ.ក. ខេត្តកណ្តាល ក៏មានសកម្មភាពអំណោយមនុស្សធម៌(អំណោយនៃក្តីស្រឡាញ់) ជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗ ជូនដល់ទូរគតជន ជនក្រីក្រ ចាស់ជរា ជនពិការ ជនគ្មានទីពឹងនិងងាយរងគ្រោះ។ សកម្មភាពផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយនូវវិធានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលទាក់ទងនឹងចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សព្វផ្សាយ និងបង្រៀនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅនៅតាម សាលារៀន ឬទីសាធារណៈផ្សេងៗ។ ដឹកនាំសមាជិក សមាជិកា ចូលរួមសម្អាតបរិស្ថាតាមទីផ្សារ សាលារៀន វត្តអារ៉ាម និងទីសាធារណៈ។ យុទ្ធនាការពលរដ្ឋល្អ ដោយធ្វើជាពលរដ្ឋគំរូ ដែលស្គាល់ច្បាស់ពីដំណើរការរបស់កម្ពុជាពោរពេញទៅដោយមនសិការ និងឆន្ទៈដ៏ក្លៀវក្លា បាននឹងកំពុងចូលរួមពូនជ្រំ ការពារសមិទ្ធផលនានា។ សកម្មភាពចូលរួមអង្កេតការណ៍ និងដំណើរទៅឆ្ពោះទៅកាន់ការប្រឡងបាក់ឌុប និងសកម្មភាពជួយសង្គ្រោះក្នុងគ្រោះមហន្តរាយនានា ដែលកើតមាននៅក្នុងខេត្តកណ្ដាល។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!