ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

សេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សេចក្តីបំភ្លឺព័ត៌មាន របស់មន្ទព្រះរាជាណាចក្រ កម្ពុជា ជាតិសាសនា ព្រះមហាក្សត្រ

បំភ្លឺព័ត៌មាន៖
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ មានគណនី Facebook ឈ្មោះ ប៉ា សុខហេង ត្រូវជាអ្នកធ្វើ ការជាមួយក្រុមគ្រួសារនៃសព បានឡាយវីដេអូ ដោយបានរៀបរាប់ថា មិនឃើញគ្រូពេទ្យនៅមណ្ឌល សុខភាពសេដា ពេលដែលបានយកអ្នកស្លាប់ដោយសារលង់ទឹករួចទៅហើយ មកមណ្ឌលសុខភាព នៅវេលា ម៉ោង១២:៤០នាទីថ្ងៃត្រង់ បង្ករអោយមានការភាន់ច្រឡំពីសំណាក់សាធារណជនមកលើមូលដ្ឋានសុខាភិបាល សាធារណៈ។

ក្នុងករណីនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សូមស្រាយបំភ្លឺថា ពិតជាមានករណីយកអ្នក ស្លាប់រួចទៅហើយ មកមណ្ឌលសុខភាពសេដាពិតប្រាកដមែន ក៏ប៉ុន្តែនៅពេលនោះ មានគ្រូពេទ្យម្នាក់កំពុង ប្រចាំការនៅក្នុងបន្ទប់អគារខាងលើ។ តែដោយការភ័យស្លន់ស្លោរបស់ក្រុមគ្រួសារនៃសព មិនដឹងថាមាន គ្រូពេទ្យយាមប្រចាំការនៅបន្ទប់អគារខាងលើ ទើបម្ចាស់គណនី Facebook ឈ្មោះ ប៉ា សុខហេង បាន ឡាយវីដេអូភ្លាមៗ។ បន្ទាប់ពីការឡាយវីដេអូចប់ ម្ចាស់គណនី Facebook ឈ្មោះ ប៉ា សុខហេង បានដឹងថា មានគ្រូពេទ្យយាមប្រចាំការនៅបន្ទប់អគារខាងលើ។ ក្រោយពីដឹងថា នៅមណ្ឌលសុខភាពមានគ្រូពេទ្យយាម ប្រចាំការ ម្ចាស់គណនី Facebook ឈ្មោះ ប៉ា សុខហេង បានឡាយវីដេអូសុំទោសវិញភ្លាមៗ។

បញ្ជាក់ៈ តាមការពិនិត្យរបស់គ្រូពេទ្យបានបញ្ជាក់ថា ឈ្មោះ ហួយ ចុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ បានស្លាប់ដោយសារលង់ទឹកមុនពេលយកមកដល់មណ្ឌលសុខភាពសេដា។

នៅក្នុងពេលវេលាពោរពេញទៅដោយសមានទុក្ខ និងដោយសេចក្តីសោយស្តាយជាពន់ពេកនេះ យើងខ្ញុំ សូមចូលរួមរំលែកនូវមរណៈទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ហួយ ចុង សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ អាស្រ័យដូចបានជំរាបជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ថ្ងៃអង្គារ១២រោច ខែផល្គុន ឆ្នាំរោងឆស័ក ពស២៥៦៨ រតនគិរី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!