ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

តើគម្រោងស្ដារប្រឡាយ និងធ្វើផ្លូវលំអមសង្ខាងចំនួនពីរខ្សែ ដោយមិនមានសំណងផលប៉ះពាល់ជូនពលរដ្ឋ គឺជាការធ្វើនំអត់ម្សៅរបស់អាជ្ញាធរដែរឬយ៉ាងណា.?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលនិងរស់នៅជាប់ខ្នងប្រឡាយអូរក្រាំងអំបិល មិនសប្បាយចិត្តនិងគម្រោងអភិវឌ្ឍន៍ស្ដារប្រឡាយ និងពង្រីកផ្លូវរបស់អាជ្ញាធរខេត្ត ព្រោះពួកគាត់ជួបផលប៉ះពាល់ អស់ដី អស់ផ្ទះ មិនដឹងទៅរស់នៅឯណាដោយឡែកអាជ្ញាធរមិនមានសំណងណាមួយដោះស្រាយជូនពួកគាត់នោះទេ តើនេះជាការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរដែលទេ.? ឬជាការកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ ខណៈដីប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិប្លង់រឹង ដែលមន្រ្តីជំនាញចុះវាស់វែងដីធ្លីជាប្រព័ន្ធនិងបានចេញប័ណ្ណកម្មសិទ្ធិប្លង់រឹងជូននៅក្នុងឆ្នាំ២០០៩ ។

ប្រជាពលរដ្ឋម្នាក់ដែលបានមកទិញដីនៅជាប់ខ្នងប្រឡាយអូរក្រាំងអំបិល ដោយសំអាងទៅលើ (ប័ណ្ណកម្មសិទ្ធិប្លង់រឹង) និងបានរស់នៅអាស្រ័យផលជាង ១០ឆ្នាំហើយនោះបានលើកឡើងថា ការស្ដារប្រឡាយនិងពង្រីកផ្លូវខាងលើនេះ អាជ្ញាធរខេត្ត បានកំណត់ និងតម្រូវឲ្យគាត់បរិច្ចាកកាត់ដីក្នុង(ប័ណ្ណកម្មសិទ្ធិប្លង់រឹង) ចំនួន ០៥ម៉ែត្រក្បាលដី ដើម្បីពង្រីកផ្លូវ តែមិនមានសំណងណាមួយដល់គាត់នោះទេ.!ទាំងដែលដីរបស់គាត់មានប័ណ្ណកម្មសិទ្ធិប្លង់រឹងរួចហើយនោះ។

ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ពាក្យថាបរិច្ចាក គឺស្មើនឹងធ្វើទាន អ្នកដែលមានសទ្ធាធ្វើទាន គឺគេធ្វើទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន មិនមានការបង្ខិតបង្ខំ ឬក៏ជាការកំណត់ពីបុគ្គលណាម្នាក់នោះឡើយ) តែអស់លោកអាជ្ញាធរខេត្តកំពង់ស្ពឺបានកំណត់និងតម្រូវឲ្យប្រជាពលរដ្ឋដែលមានដីជាប់ខ្នងប្រឡាយខាងលើត្រូវកាត់ដី (ក្នុងប័ណ្ណកម្មសិទ្ធិប្លង់រឹង)ដោយមួយគ្រួសារម្ខាង ០៥ម៉ែត្រក្បាលដី និងមិនមានគោលការណ៍សំណងណាមួយជូនដល់ពួកគាត់ (តើឱ្យគាត់ទៅរស់នៅកន្លែងណា) ការកំណត់និងតម្រូវឲ្យកាត់ដីនេះ គឺជាការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរខេត្តកំពង់ស្ពឺ ។

សូមរំលឹកថាកាលពីព្រឹកថ្ងៃពុធទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ នៅសាលាស្រុកសំរោងទង បានរៀបចំកិច្ចប្រជុំ ស្តីពី ការកំណត់ប្រឡាយទឹកទទឹង ៣០ម៉ែត្រ តាមបណ្តោយប្រឡាយ មានប្រវែងជាង ២០០០ម៉ែត្រ ដោយមានការអញ្ជើញចូលរួមពីរ លោក ទិត្យ វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ. លោក តាប់ ម៉ាឡៃ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់ និង សុរិយោដីខេត្តកំពង់ស្ពឺ លោក គង់ ប៊ុនណាត អភិបាលរង ស្រុកសំរោងទង លោក ហែម ហ៊ន មេឃុំត្រពាំងគង និងប្រជាពលរដ្ឋចំនួន០៦ភូមិ ដែលមានក្បាលដីចំនួន៨២ក្បាលដី ស្មើ នឹង៨២គ្រួសារ នៅក្នុងសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងកិច្ចប្រជុំដោះស្រាយនោះអាជ្ញាធរមិនបានរកដំណោះស្រាយគោលនយោបាយ ឬសំណងណាមួយជូនពលរដ្ឋនោះទេ គឺអាជ្ញាធរបានកំណត់និងតម្រូវឲ្យប្រជាពលរដ្ឋកាត់ដីម្ខាង ០៥ម៉ែត្រក្នុង១ក្បាលដី និងពង្រីកផ្លូវខ្នងប្រឡាយដើម្បីបំពេញមហិច្ឆតាបក្សពួកបុគ្គលមួយចំនួនតែប៉ុណ្ណោះ ធ្វើឱ្យប្រជាពលរដ្ឋដែលជួបផលប៉ះពាល់មិនសប្បាយចិត្តនោះទេ។

សូមបញ្ជាក់ថាបច្ចុប្បន្នប្រឡាយទឹកមួយខ្សែនេះមានទទឹង ២០ម៉ែត្រ បណ្ដោយប្រមាណជាង ២០០០ម៉ែត្រ ប៉ុន្តែមិនមានតម្រូវការស្រោចស្របផលដំណាំកសិកម្មប៉ុន្មាននោះទេ តែអាជ្ញាធរតម្រូវឲ្យ ប្រជាពលរដ្ឋកាត់ដីម្ខាង ០៥ម៉ែត្រក្បាលដី ដើម្បីស្ដារប្រឡាយ និងពង្រីកបន្ថែមឲ្យបាន ៣០ម៉ែត្រ (តើការធ្វើផ្លូវ និងស្តារប្រឡាយមួយខ្សែជាង ២០០០ម៉ែត្រនេះ វាមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ឬមួយជាការឃុបឃិតគ្នាយកដីប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងដើម្បីទុកលក់ហែកចែកគ្នាស៊ី.?។

គួររំលឹកថានៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមីនា ឆ្នាំ២០២៥ ម្សិលនេះ នៅសាលាឃុំត្រពាំងគង បានបើកកិច្ចប្រជុំដោះស្រាយ រឿងដីខ្នងប្រឡាយទឹកអូរក្រាំងអំបិល ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកសំរោងទង ប្រធានការិយាល័យភូមិបាលស្រុកសំរោងទង និងលោកមេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធ ដោយអាជ្ញាធរនៅតែកំណត់ និងតម្រូវឲ្យប្រជាពលរដ្ឋបរិច្ចាគ និងកាត់ដីក្នុង(បណ្ណកម្មសិទ្ធិប្លង់រឹង)របស់ពួកគាត់ម្ខាង ០៥ម៉ែត្រក្បាលដី ដើម្បីពង្រីកផ្លូវ ទោះបីប្រជាពលរដ្ឋជួបផលប៉ះពាល់ អស់ដី អស់ផ្ទះ ខូចខាតទ្រព្យសម្បត្តិ អាជ្ញាធរនៅតែមិនមានសំណងផលប៉ះពាល់ជូនពួកគាត់.។

អស់លោកអាជ្ញាធរបាននិយាយទៀតថាប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងកាន់កាប់ដីនេះ កាលនោះមន្ត្រីជំនាញបានចុះវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិដីឲ្យប្រជាពលរដ្ឋនោះគឺជាការធ្វើសាកល្បង ហើយក៏ជាការភាន់ច្រឡំរបស់អាជ្ញាធរ ដែលបានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងដីខាងលើនេះ (បើពិតមែននោះតើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសាររងគ្រោះដោយសារទិញដី សំអាងលើប័ណ្ណកម្មសិទ្ធិប្លង់រឹង ដែលជាការភាន់ច្រឡំរបស់អស់លោកអាជ្ញាធរនោះ.!តើឱ្យប្រជាពលរដ្ឋសង្ឃឹមអ្វី) តើអស់លោកជំនាញធ្វើការបែបណា បានជាភាន់ច្រឡំ ចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ទាំងងងើបែបនេះនោះ? ។

គួររំលឹកផងដែរថាទីតាំងដីខាងលើនេះកាលពីអំឡុងឆ្នាំ២០០៨-២០០៩ មន្ត្រីជំនាញបានចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រមូលទិន្នន័យ បិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ និងចេញប័ណ្ណកម្មសិទ្ធនៅឆ្នាំ២០០៩ (ប្លង់រឹង) ចែកជូនប្រជាពលរដ្ឋ នៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីយកទៅប្រើប្រាស់ឲ្យស្របទៅនឹងច្បាប់ និងបញ្ចៀសការមានជម្លោះ វិវាទដីធ្លីរ និងបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅលើដីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ក៏ប៉ុន្តែរហូតមកដល់ ឆ្នាំ២០២៥ អាជ្ញាធរខេត្តកំពង់ស្ពឺ មានគម្រោងស្ដារប្រឡាយនឹងពង្រីកផ្លូវ ហើយបានកំណត់ និងតម្រូវឲ្យប្រជាពលរដ្ឋឲ្យបរិច្ចាក និងកាត់ដីម្ខាង ០៥ម៉ែត្រក្បាលដី ដោយមិនមានសំណងផលប៉ះពាល់ណាមួយនោះទេ (តើនេះជាការធ្វើនំអត់ម្សៅរបស់អាជ្ញាធរដែរឬទេ.?) ទន្ទឹម និងការស្នើសុំដីម្ខាង០៥ម៉ែត្រក្បាល់ដី ពីប្រជាពលរដ្ឋ ដែលមានប័ណ្ណកម្មសិទ្ធរួចរាល់ហើយ ពីសំណាក់អាជ្ញាធរ ដោយមិនមានសំណងអ្វីសោះនោះ ប្រជាពលរដ្ឋខ្លះ មិនបានផ្តិតមេដៃព្រមព្រៀងឡើយ៕

ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពី ស្ថាប័ន ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអរគុណ.! អត្ថបទ រូបភាព ដោយអង្គភាព CNT

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!