ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ របស់មន្ទីរព័ត៌មានខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ មន្ទីរព័ត៌មានខេត្តកណ្ដាល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ឆ្នាំ២០២៥នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ កិច្ចប្រជុំនេះគឺ ដើម្បី ពង្រឹងកិច្ចការងាររបស់មន្ត្រី ពង្រឹងសមត្ថភាព និងពិនិត្យដោះស្រាយបញ្ហាប្រឈមនានា។

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្ដកណ្តាល បានថ្លែងថា៖ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីបង្ហាញលទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី១ ។លោកប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មរបស់លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យជំនាញ និងមន្រ្តីរាជការព្រមទាំងទទួលបានលទ្ធផលផ្លែផ្កា និងមានប្រសិទ្ធភាព ពិសេសការងារចុះយកព័ត៌មាន ផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន។

លោកប្រធានមន្ទីរព័ត៌មានខេត្ដកណ្តាល ក៏បានជំរុញលើកទឹកចិត្តដល់លោក លោកស្រី អនុប្រធានមន្ទីរ និងមន្រ្តីរាជការទាំងអស់បន្តរួមគ្នាបំពេញភារកិច្ចទៅតាមផែនការ និងទិសដៅការងារការិយាល័យជំនាញដែលបានដាក់ចេញប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់បំផុត។

លោកប្រធានមន្ទីរសង្ឃឹមថា៖ ទោះបីជាមន្ទីរមានធនធានមនុស្សតិចតួច ក៏មន្រ្តីពាក់ព័ន្ធចំណុះការិយាល័យនីមួយៗមានទំនួលខុសត្រូវចំពោះការងារ សម្រាប់ការអភិវឌ្ឍន៍អង្គភាព និងទទួលការផ្តល់ទំនុកចិត្តពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងសាធារណជន។

លោកប្រធានក៏បានជំរុញដល់ការិយាលយ័ទាំង៥ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រី តាមជំនាញដើម្បីបង្កើនប្រសិទ្ធិផលការងារ និងត្រូវសម្លឹងរកអ្នកបន្តវេន ជំនួសនៅពេលដែល មន្ត្រីមួយចំនួនត្រូវចូលនិវត្ត ។ ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរបានជំរុញដល់ថ្នាក់ដឹកនាំការិយាលយ័និងមន្ត្រីទាំងអស់ត្រូវត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីអនុវត្តការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តបានដាក់ចុះក្នុងសង្ក្រាន្តឆ្នាំថ្មីដែលនឹងប្រព្រឹត្តទៅ នាថ្ងៃ១៤-១៥-១៦ខែមេសា ខាងមុខនេះអោយទទួលបានជោគជយ័។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!