ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ក្រសួងបរិស្ថានចុះពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើ វិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន
និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេសស្តីពីការចុះពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកណ្តាល មានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល មានប្រសាសន៍ថា កន្លងមកក្រសួងបរិស្ថាន បានផ្ទេរមុខងារចំនួន៥ រួមមាន៖ទី១. ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ទី២. ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ទី៣. ការងារគាំពារបរិស្ថាន ទី៤. ការងារអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងទី៥. ការងារអភិវឌ្ឍន៍ដោយចីរភាព ទៅឱ្យរដ្ឋបាលក្រុង-ស្រុក ដើម្បីចូលរួមក្នុងការគាំទ្រដល់ការលើកកម្ពស់ការងារវិស័យបរិស្ថាន។

ឯកឧត្តម គុ្រយ ម៉ាឡែន បានមានប្រសាសន៍បន្តថា រដ្ឋបាលខេត្តក៏បានផ្តល់ការគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក ក្នុងការអនុវត្តមុខងារក្នុងវិស័យបរិស្ថាន តាមរយៈការបង្កើតឱ្យមានគណៈកម្មការថ្នាក់ខេត្ត ដើម្បីដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តរបស់រដ្ឋបាលក្រុង-ស្រុក ក្នុងការងារគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីប្រជុំជន ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។ ខេត្តបានការរៀបចំគាំទ្រលើយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ” និងយុទ្ធនាការផ្សេងៗទៀតរបស់ក្រសួង ជាមួយគ្នានេះ ខេត្តក៏បានបង្កើតឱ្យមានការប្រឡងប្រណាំងផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថានខេត្តកណ្តាល ចំនួន ០៣ឆ្នាំកន្លមកហើយ គិតចាប់ពីឆ្នាំ២០២២មក។ ជាងនេះទៅទៀត ខេត្តក៏បានផ្តល់ការគាំទ្រផ្នែកថវិកា ទៅដល់ក្រុង-ស្រុក ដែលមិនទាន់ទទួលបានកញ្ចប់ថវិកាអនាម័យបរិស្ថាន ដោយក្នុង១ក្រុង-ស្រុកទទួលបានថវិកា ចំនួន ៤០លានរៀលក្នុង ១ មួយឆ្នាំ។

ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំបច្ចេកទេសនាថ្ងៃនេះ គឺមានគោលបំណងសំខាន់ដើម្បីស្វែងយល់ និងស្ដាប់នូវបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តមុខងារលើ វិស័យបរិស្ថាន សំដៅជួយផ្ដល់អនុសាសន៍ និងជួយរកដំណោះស្រាយសំដៅសំដៅជំរុញឱ្យការងារវិស័យបរិស្ថានខេត្តកណ្តាលកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

បន្ថែមពីលើនេះ ឯកឧត្តម ចាយ សាមិត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ សូមប្រើប្រាស់ធនធានដែលថ្នាក់ជាតិប្រគល់ជូនឱ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់។ អាជ្ញាធរក្រុង-ស្រុកត្រូវបន្តខិតខំរកទីលានចាក់សំរាមឱ្យបានសមស្រប ត្រូវពិនិត្យរាល់មុខងារលើ វិស័យបរិស្ថានឱ្យបានច្បាស់លាស់ ដើម្បីអនុវត្តមុខងារទាំងនោះស្របទៅតាមអនុក្រឹត្យដែលបានកំណត់ ជាពិសេសឃុំ-សង្កាត់ សូមជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្សអំពីការងារបរិស្ថាន ធ្វើយ៉ាងណាឱ្យពួកគាត់មានការយល់ដឹង និងចូលរួមជួយដល់អាជ្ញាធរពាក់ព័ន្ធនឹងវិស័យបរិស្ថានក្នុងខេត្តកណ្ដាលទទួលបានលទ្ធផលល្អប្រសើរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!