ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

អាជ្ញាធរខេត្តកណ្តាល អំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ក្នុងឃុំភ្នំបាត ឃុំវិហារលួង ឃុំឈ្វាំង ឃុំផ្សារដែក ស្រុកពញាឮ មកពិនិត្យការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ អោយបានគ្រប់ៗគ្នា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ១០ភូមិ ជូនប្រជាពលរដ្ឋក្នុង ឃុំភ្នំបាត ឃុំវិហារលួង ឃុំឈ្វាំង ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ស្មើនឹង៦,៦៥៣ក្បាលដី ដែលពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥ នៅបរិវេនវត្តអង្គសិរី ក្រោមអធិបតីភាព ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានថ្លែងថា៖ពិធីបិទផ្សាយទិន្នន័យក្បាលដីនាពេលនេះគឺពិតជាមានសារៈសំខាន់នឹងជាផលប្រយោជន៍ដែលបងប្អូននឹងទទួលបាននាពេលខាងមុខគឺបណ្ណកម្មសិទ្ធស្របច្បាប់នៅលើដីស្របច្បាប់ ដូច្នេះសូមប្រជាពលរដ្ឋ ត្រូវមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់គ្នា បើមានខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត ប្រភេទទ្រព្យ ប្រភេទដី ត្រូវរាយការណ៍មកមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលនៅប្រចាំការនៅទីនេះ រយៈពេល១៥ថ្ងៃដើម្បីកែតម្រូវអោយមានភាពត្រឹមត្រូវ និងធ្វើអោយដំណើរការនៃការចុះបញ្ជីនេះបានកាន់តែលឿន និងឆាប់រហ័សហើយទទួលបានបណ្ណ កម្មសិទ្ធទាំងអស់គ្នាចៀសវាងការទន្រ្ទានកាន់កាប់ពីជនខិលខូច។

ឯកឧត្តមអភិបាលរងខេត្តបានបន្ថែមថា៖រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួង និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការរួមសហការជាមួយអាជ្ញាធរដែនដីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីអោយបងប្អូនប្រជាពលរដ្ឋជាម្ចាស់ទ្រព្យគ្រប់ក្រុមគ្រួសារទទួលបាននូវប័ណ្ណកម្មសិទិ្ធស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះនឹងទៅអនាគត ។

ឯកឧត្តមអភិបាលរងខេត្ត បានកោតសរសើរមន្ទីរជំនាញ រួមនឹងអាជ្ញាធរគ្រប់មូលដ្ឋាន ដែលបាននឹងកំពុងសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងការចុះវាស់វែងដី ដើម្បីចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ និងពន្លឿនឱ្យការចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបានលឿនទាន់ពេលវេលា។

បើតាមរបាយការណ៍របស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា៖ ស្រុកពញាឮបានបិទផ្សាយរួចមកដល់ពេលនេះចំនួន២១លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ១០ ភូមិ គឺភូមិធ្យូង ភូមិចេតិយ៍ថ្មី ឃុំវិហារលួង ភូមិឈ្វាំង ភូមិព្រៃផ្ចឹក ឃុំឃ្លាំង ភូមិម្លូម៉ឺន ភូមិជ័យឧត្តម ភូមិចំបក់មាស ឃុំផ្សារដែក ភូមិក្រោលខៀវ ភូមិត្រពាំងស្លែង និងភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ដែលមានចំនួន ៦,៦៥៣ក្បាលដី ក្នុងនោះបានចែកបណ្ណរួចចំនួន ១៤លើក សរុបបានចំនួន ១៤,៥០៨បណ្ណ ហើយការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ គិតពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!