ទាន់ហេតុការណ៍
លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ
0

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជួបគ្រោះ​ធម្មជាតិ​ ដោយសារ​ខ្យល់​កន្ត្រាក់​ ក្នុង​ឃុំព្រះ​ធាតុ​ និង​ឃុំ​ដំរិល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

អូរាំងឪ៖ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ និង​ជាក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ រួម​ទាំង​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ លោក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ និង​ក្រុមការងារ​ បាន​ចុះ​ជួប​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ព្រះធាតុ​ និង​ឃុំ​ដំរិល​ ស្រុក​អូររាំងឪ​ ដែលរងគ្រោះដោយ​សារ​ ខ្យល់​កន្ត្រាក់​ លាយ​លំនឹង​ទឹកភ្លៀង​ កាលពី​ម៉ោង​ ២:០០នាទី ព្រឹក​ រម្លង​អាត្រាធ​ ចូលថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ​២០២៥​។

សូម​បញ្ជាក់​ផង​ដែរថា​ ប្រជាពលរដ្ឋ​ទាំង​២ឃុំ​ ខាងលេី​សរុប​ចំនួន​ ៦គ្រួសារ​ ដែល​ត្រូវ​បាន​ខូចខាត​ ផ្ទះសរុប​ ៦ខ្នង​ និង​រងរបួស​បាក់​ជេីង​ម្នាក់​ ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អូររាំងឪ​។

ក្នុង​ឱកាស​ចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះធម្មជាតិ​ ដោយ​ខ្យល់​កន្ត្រាក់​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​សម្ដែង​នូវ​ភាព​សោកស្តាយ​យ៉ាងពន់ពេក​ ហេីយ​ឯកឧត្ដម​ បាន​យក​ការ​ផ្ដាំ​សួរ​សុខទុក្ខ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ និងស្រុក​ត្បូងឃ្មុំ​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​ធម្មជាតិ​។

ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ និង​លោក​ ជា​ ណារ៉ុន​ ក៏បាន​ចូលរួម​សោកស្ដាយ​ចំពោះ​ឧបទ្ទវហេតុ គ្រោះធម្មជាតិ​ ដែលបាន​កេីត​ឡេីង​ចំពោះ​ក្រុម​គ្រួសារ​ បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​ទាំងពីរ​ផងដែរ​ និង​បាន​សហការ​ជាមួយ​កាកបាទក្រហម​ខេត្ដ​ និង​ស្រុក​ ដេីម្បី​ចូលរួម​ជួយ​ដល់​គ្រួសារ​រងគ្រោះ​ទាំងអស់នោះផងដែ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!