ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ឯកឧត្ដម​បណ្ឌិត​ សុខ​ ចាន់​ភក្ដី​ អនុញ្ញាត​ឱ្យ​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ចូលជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្ដម​បណ្ឌិត​ សុខ​ ចាន់​ភក្ដី​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ បាន​អនុញ្ញាត​ឱ្យ​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​លោក​បណ្ឌិត​ ឃីម​ រដ្ឋា​ អនុប្រធាន​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នៅទីស្ដី​ការ​ក្រសួង​ព័ត៌មាន​ ក្នុង​បន្ទប់​ ឯកឧត្ដម​បណ្ឌិត​ សុខ​ ចាន់​ ភក្ដី​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ នាព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២៥​។

ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ ឯកឧត្ដម​បណ្ឌិត​ សុខ​ ចាន់​ភក្ដី​ រដ្ឋលេខាធិការ​ បាន​សម្ដែង​នូវ​ការ​គាំទ្រ​ និង​កោតសរសើរ​ចំពោះ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ ដែល​ដឹក​នាំដោយ​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ក្នុង​កិច្ចការ​បណ្ដុះបណ្ដាល​ អំពី​ក្រមសីលធម៌​ វិជ្ជាជីវៈ​ ជូន​អ្នកសារព័ត៌មាន​ មន្ដ្រី​រាជការ​ និង​អ្នក​លេង​បណ្ដាញ​សង្គម​ នៅតាម​បណ្ដាខេត្ដ​ ដែល​នឹង​គ្រោង​អនុវត្ត​លេី​ ២៤​ ខេត្ដ​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម​បណ្ឌិត​ បាន​បន្ដថា​ ការៀបចំ​បណ្ដុះបណ្ដាល​ ជារូបភាព​សិក្ខាសាលា​លេីក​ទី១​ ក្រោម​ប្រធាន​បទ​ “ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់ខេត្ដ”​ ដែល​បាន​រៀបចំឡើង​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ កាលពី​ថ្ងៃ​ទី១៥​ ខែកុម្ភៈ​ កន្លងមក​ ពិត​ជា​បានផ្ដល់​នូវ​គុណប្រយោជន៍​ជាច្រើន​សម្រាប់​ អ្នកសារព័ត៌មាន​ មន្ដ្រី​រាជការ​ សិស្សានុសិស្ស​ និស្សិត​ លោកគ្រូ​ អ្នកគ្រូ​ កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​ និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​។

តាម​រយៈ​ ឯកឧត្តម​រដ្ឋលេខាធិការ​ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ បន្ដគាំទ្រ​ និង​សូម​លេីកទឹកចិត្ដ​ ឱ្យ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បន្ដ​ផ្ដល់​ជូន​នូវ​ពុទ្ធិ​ អប់រំ​ និងការ​ចូលរួម​គោរព​ អនុវត្ត​ឱ្យ​បាន​នូវ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ ចំពោះ​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ឌីជីថល​ ក្នុង​យុគសម័យ​ទំនេីប​។

លោក​បណ្ឌិត​ ហោ​ គន្ធា​ បាន​លេីកឡេីង​ថា​ ក្នុង​បេសសកកម្ម​បណ្ដុះបណ្ដាល​ នៅតាម​បណ្ដាខេត្ត​ គឺជាការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួង​ព័ត៌មាន​ ដេីម្បី​សម្រួល​ដល់​ការ​ចំណាយ​របស់​សិក្ខា​កាម​ ក៏ដូចជា​ ចែករំលែក​នូវ​ចំណេះដឹង​ បទពិសោធន៍​ ជំនាញ​ និង​ជា​ពិសេស​ដេីម្បី​ឱ្យ​ សិក្ខា​កាម​ ជា​អ្នកសារព័ត៌មាន​អាជីព​ អាច​ពង្រឹង​សមត្ថភាព​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ ហេីយ​សិក្ខា​កាម​ផ្សេងៗ​ យល់ដឹង​កាន់តែ​ច្បាស់​ពី​ក្រមសីលធម៌​ វិជ្ជាជីវៈ​ ដេីម្បី​ចូលរួម​ផ្សព្វផ្សាយ​ អំពី​ស្នាដៃ​ សមិទ្ធផល​ និង​សក្ដានុពល​របស់ខេត្ដ​ដែល​ខ្លួន​កំពុង​រស់នៅ​ ក្នុង​ទិសដៅ​ ជម្រុញ​ឱ្យ​មាន​ជីវភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​ តាម​រយៈ​ ការវិនិយោគ​ វិស័យ​ទេសចរណ៍​ កសិកម្ម​ បរិស្ថាន​ និងវិស័យ​ផ្សេងៗ​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!