ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

រដ្ឋបាលខណ្ឌ ចំការមន ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ១៣គ្រួសារដែលរស់នៅតាមប្រឡាយទឹកបឹងត្រែបែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ រួសរាន់ ទៅទទួលយកគោលនយោបាយ ពីអន្តរក្រសួង..

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខណ្ឌចំការមន៖ដោយយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខណ្ឌចំការមន លេខ ៦៧/២៥ ស ជ ណ ចុះថ្ងៃអង្គារ ៦កើត ខែផល្គុនឆ្នាំរោង ព ស ២៥៦៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥

រដ្ឋបាលខណ្ឌចំការមន មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋចំនួន ១៣គ្រួសារ (ជំហានទី១) ដែលកំពុងរស់នៅតាមបណ្តោយមាត់ប្រឡាយបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋរចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងនោះ គម្រោងសាងសង់ចម្រឹងទប់សំរាមបំពាក់ដោយម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិ និងគម្រោងសាងសង់ជញ្ជាំង បេតុងស៊ុតផាយ សងខាងប្រឡាយ បឹងត្របែក ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែ ដោយសារមានផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៣គ្រួសារ នៅទីតាំងខាងលើ មិនទាន់ទទួលយកនូវសំណង ដែលក្រុមការងារអន្តរក្រសួងបានផ្តល់ជូន ជាហេតុនាំឱ្យការអនុវត្តគម្រោង មិនអាចដំណើរការទាន់ទៅតាមផែនការ ដែលបានគ្រោងទុក។

រដ្ឋបាលខណ្ឌចំការមន ស្នើសុំដល់បងប្អូនទាំង ១៣គ្រួសារ (ជំហានទី១) សូមមេត្តាជ្រាប និង យោគយល់ដោយទទួលយកសំណងដែលអន្តរក្រសួង ពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ បានសម្រេចផ្តល់ជូនតាមរយៈការចុះវាយតម្លៃច្បាស់លាស់ត្រឹមត្រូវជាក់ស្តែង និងសុក្រឹតបំផុត ។

ទទួលបាននូវសេចក្តី ជូនដំណឹងនេះ សូម បងប្អូនទាំង ១៣គ្រួសារ (ជំហានទី១) មេត្តារៀបចំរុះរើ ដោយខ្លួនឯងឱ្យបានមុន ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងករណី បងប្អូន ពុំយល់ព្រមរុះរើទៅតាមការកំណត់នោះទេ រដ្ឋបាលខណ្ឌចំការមន នឹងអនុវត្តវិធានការរដ្ឋបាលចុះរុះរើ ដោយពុំទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ សម្ភារៈរបស់បងប្អូនប្រជាពលរដ្ឋឡើយ។

រដ្ឋបាលខណ្ឌចំការមន សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនទាំងអស់ និងមានការយោគយល់ និងចូលរួមអនុវត្តខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ឱ្យទទួលបាននូវជោគជ័យជាក់ជាមិនខាន។
ហត្ថលេខា នឹងត្រា រដ្ឋបាលខណ្ឌចំការមន កៀង លក្ស័៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!