ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាជាច្រើន ក្នុងវត្តគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសាលាពុទ្ធិកបឋមសិក្សាចំនួន០១ខ្នង កម្ពស់២ជាន់ និងបណ្ណាល័យចំនួន០១ ព្រមទាំងសមិទ្ធផលនានាជាច្រើន ក្នុងវត្តគងជ័យបារមីមានឫទ្ធិ ស្ថិតនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្ពូងឃ្មុំ។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋនក្រុង ស្រុក និងខេត្តត្បូងឃ្មុំទាំងមូល ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យាយជីតាជី សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែមានការគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជានិច្ច។ ក្រោមម្លប់សន្តិភាពដែលកម្ពុជាកំពុងទទួលបានពីនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន និងមានសមិទ្ធផលកើតឡើងជាច្រើន ដូចក្នុងពេលនេះសមិទ្ធផល ក្នុងវិស័យសាសនាក៏ដូចជាសង្គមជាតិមួយបន្ថែមទៀតបានលេចជារូបរាងនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សមិទ្ធផលនៅថ្ងៃនេះឆ្លុះបញ្ចាំងពីការរួមសាមគ្គីគ្នាកសាងឡើងនិងបានដាក់ឲ្យប្រើប្រាស់តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត បន្តរអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកំពុងជំរុញឱ្យមូលដ្ឋានមានភាពស្អាត មានសកម្មប្រូល ទុកដាក់សំរាម សំណល់ប្លាស្ទិក តាមមូលដ្ឋាន តាមផ្លូវ ស្អាតជាបណ្តើរ ដើម្បីភាពរីកចម្រើនរុងរឿងនៃសង្គមជាតិយើង ជាពិសេសដើម្បិកម្ពុជា ដែលជាផ្ទហរបស់យើងទាំងអស់គ្នាស្អាត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងទៀតថា ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព មានមេដឹកនាំដ៏ត្រឹមត្រូវ ធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនក្នុងសហគមន៍ ក្នុងសង្គមជាតិ។ ស្រុកអូររាំងឪដូចគ្នា ពិតជាបានបោះជំហានយ៉ាងលឿន ធ្វើឱ្យប្រជាពលរដ្ឋយើង រស់នៅមានជីវភាពធូរធារ និងមានលទ្ធភាព ក្នុងការចូលរួមសាមគ្គីកសាង នូវសមិទ្ធផលនានា តាមទីវត្តអារាម ធ្វើឱ្យមូលដ្ឋានមានការរីកចម្រើន និងអភិវឌ្ឍទៅមុខជាលំដាប់ ពោលគឺ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមការងារចុះមូលដ្ឋាន បានចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយកសាងហេដ្ឋរចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ជាបន្តបន្ទាប់។ ហើយនៅក្នុងពេលខាងមុខ ប្រជាពលរដ្ឋស្រុកអូររាំងឪនឹងទទួលបានការគាំទ្របន្ថែមទៀត ទាំងវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រ ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនព្រមជាមួយគ្នា។

ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បាននាំយកបញ្ច័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃ និងបានផ្តល់ជូនសម្ភារៈប្រើប្រាស់ និងថវិកា ដល់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ដែលចូលរួមនាឱកាសនោះផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!