ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រី គ្រប់រូប” ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។


មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លើកឡើងថា៖ ប្រធានបទ “សិទ្ធិ សមភាព និងភាព អង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ដែលជាប្រធានបទសកល និងស្របតាមបរិបទ កម្ពុជាដែលបានគូសបញ្ជាក់ និងរំលេចអំពីតម្លៃរបស់ស្ត្រី និងក្មេងស្រីកម្ពុជា សារៈសំខាន់នៃ ការទទួលបាន និងការអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។

ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ ការលើកកម្ពស់សិទ្ធិ សមភាព និងភាពអង់អាចដល់ស្ត្រី ពិតជាមានសារៈសំខាន់ និងចាំបាច់ណាស់ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយសមធម៌និងបរិយាបន្ន។ នៅពេលដែលស្ត្រី និងក្មេងស្រីមានសិទ្ធិពេញលេញ និងមានភាពអង់អាច ស្ត្រីនឹងមានលទ្ធភាព ចូលរួមយ៉ាងសកម្មក្នុងកិច្ចការគ្រួសារ និងសង្គមជាតិ ព្រមទាំងមានសិទ្ធិក្នុងការសម្រេចចិត្តលើជោគវាសនា និងអនាគតខ្លួនឯង ជាពិសេសសិទ្ធិក្នុងការទទួលបាននូវចំណេះដឹង ជំនាញវិជ្ជាជីវៈថ្មីៗឆ្លើយតបទៅនឹងឱកាសការងារ និងការប្រកបការងារទៅតាមការវិវឌ្ឍនៃ សង្គមឌីជីថល។

ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា៖ ការផ្តល់សិទ្ធិ សមភាព និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីឲ្យបានចូលរួមពេញលេញមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការលើកកម្ពស់សមភាពយេនឌ័រប៉ុណ្ណោះទេ ថែមទាំងផ្តល់សក្តានុពលរបស់ស្ត្រី និងក្មេងស្រី ដើម្បីចូលរួមចំណែកក្នុងការកសាងភាពធន់ សុខសន្តិភាព និងពន្លឿនកិច្ចអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងចីរភាព។ ការផ្តល់ភាពអង់អាចដល់ស្ត្រី បានរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការលើកកម្ពស់ សមភាពយេនឌ័របានជួយកាត់បន្ថយអំពើហិង្សា ការជំរុញវប្បធម៌នៃការគោរព និងសមភាពដែលគាំទ្រដល់វឌ្ឍនភាពសង្គម។

ជាមួយគ្នានេះដែរឯកឧត្ដម អភិបាលខេត្ត បន្ថែមថា៖ ការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ សំដៅសម្រេចឲ្យបាន នូវសមភាពយេនឌ័រ និងកិច្ចអភិវឌ្ឍក្នុងខេត្តកណ្តាល រួមចំណែកក្នុងការប្រែក្លាយកម្ពុជាពីប្រទេសមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០២៥៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!