ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

មាន់ជល់តាមប្រន្ធ័អនឡាញ ជាច្រើនទីតាំងនៅក្នុង ឃុំដីឥដ្ឋ នឹងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ បើកអោយភ្ញៀវចូលលេងជារៀងរាល់ថ្ងៃ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ផ្សាយចេញថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥

បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានប្រាប់ មកអង្គភាព សារព័ត៌មានយើងខ្ញុំអោយបានដឹងថា មានកាបើកលេងល្បែងសុីសងប្រភេទមាន់ជល់តាមប្រពន្ធ័អនឡាញ ជាច្រើនកន្លែង នៅស្រុកកៀនស្វាយ ពេលបានដំណឹងនេះហើយ ក្រុមការងារក៏បានចុះទៅ តាមដែលប្រជាពលរដ្ឋប្រាប់ហើយក៏ប្រទះឃើញមានទីតាំងបើកមាន់ជល់តាមប្រពន្ធ័អនឡាញជាច្រើនកន្លែង ពិតប្រាកដមែន ហើយក៏បានថតផ្តិតយករូបភាព ដើម្បីធ្វើការផ្សព្វផ្សាយជាដំណឹង ជូនដល់អាជ្ញាធរមូនដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំក្នុង លោកបានជ្រាបជាព័ត៌មាន។

ជាក់ស្តែងនៅក្នុងឃុំចំនួនពីរ ឃុំដីឥដ្ឋ នឹងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាលមានទីតាំងបើកលេងល្បែងសុីសងមាន់ជល់ តាមប្រពន្ធ័អនឡាញរួមមាន៖
១.ភូមិស្ដៅកន្លែងពីរ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ
២.ភូមិស្ដៅកន្លែងប្រាំ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ
៣.ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ជិតសាលាប៉ូលិស
៤.ភូមិព្រែកដូងពីរ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ
៥.ភូមិព្រែកថ្មី ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ
៦.ភូមិព្រែកតាណុប ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ជួរមាត់ទន្លេ
៧.ភូមិព្រែកតាណុប ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ
ឃើញថាលបលួចបើកលេងបានយ៉ាងសប្បាយ ហាក់បីផ្គើន មិនខ្លាចញញើតទៅនិងអាជ្ញាធរមូលដ្ឋានទាល់តែសោះ? ជាពិសេសផ្គើន នឹងប្រសាសន៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់បទបញ្ជា កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ឲ្យអភិបាលទាំង២៥ ខេត្ត.ក្រុង.រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ។

ប្រជាពលរដ្ឋដែលមិនសប្បាយចិត្តល្បែងសុីសង ដែលកើតមានក្នុងមូលដ្ឋានរបស់គាត់ បានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន ភូមិឃុំខាងលើ ជាពិសេស លោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគបាល ស្រុកកៀនស្វាយ ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូរ ដល់សុខទុក្ខ នឹងសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ សូមមេត្តាចាត់កំលាំងជំនាញចុះស៊ើបអង្កេតទៅលើទីតាំងខាងលើទាំងនោះ និងមានវិធានការ ទប់ស្កាត់ ដើម្បីស្របទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល នឹងគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចផងទាន។

សូមបញ្ជាក់ថា ទីតាំងល្បែងសុីសងខាងលើ អង្គភាពយើងខ្ញុំ បានរាយការណ៍ ជូនទៅលោកអធិការ តាមរយៈតេឡេក្រាមដែរ តែប្រហែលជាលោកមានការ រវល់ច្រើនទើបលោកមិនបានចូលមើល៕

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ គ្រាន់តែជាព្រាបនាំសារ ពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ របស់ថ្នាក់ដឹកនាំឱ្យប្រជាពរដ្ឋបានដឹងតែប៉ុណ្ណោះ។ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។ សូមអគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!