ទាន់ហេតុការណ៍
ទិដ្ឋភាពនៃពិធីដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ នៅបរិវេណផ្លូវថ្មើងជើងចតុមុខ ថ្ងៃទី២បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!=>រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ=>ពិធីសំណេះសំណាលជាមួយនិវត្តជន សមាជិកសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ=>សមិទ្ធផលនានា ក្នុងវត្តអង្គស្លែង ស្រុកពញាឮ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្ដល់ស្នាមញញឹម និងក្ដីស្រលាញ់ជូនកុមារសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ស្ថិតនៅស្រុកកណ្តាលស្ទឹង និងមណ្ឌលភូមិកុមារអរុណរះ ក្រុងតាខ្មៅ។=>នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី=>ដីព្រៃសហគមន៍ ស្ថិតនៅភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ កំពុងរងការរុករៀនទន្ទាន ឈូសឆាយ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងទបល្មើសព្រៃឈើយ៉ាងគុំហុក..?​=>ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ចាប់ផ្តើមធ្វើដំណើរទៅលេងស្រុកកំណើត តាមរថយន្តក្រុងសាធារណ: ដោយមិនគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
0

មន្ទីរអធិការកិច្ចខេត្តកណ្ដាលរួមសហការជាមួយអាជ្ញាធរស្រុកកៀនស្វាយ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យសាន់នីវូសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

មន្ទីរអធិការកិច្ចខេត្តកណ្ដាលរួមសហការជាមួយអាជ្ញាធរស្រុកកៀនស្វាយ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យសាន់នីវូសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ មន្ទីរអធិការកិច្ចខេត្តកណ្ដាលរួមសហការជាមួយអាជ្ញាធរស្រុកកៀនស្វាយ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្ស ស្ថិតនៅវិទ្យាល័យសាន់នីវូសំរោងធំ  ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដោយបានឆ្លើយសំណួរពាក់ព័ន្ធនឹងទិដ្ឋភាព​ច្បាប់ និងបទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ​ ដែលមានសិស្សានុសិស្សសរុបចំនួន២០៩នាក់ ស្រី១១៤នាក់។

ថ្លែងក្នុងឱកាសនោះ លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ច ខេត្តកណ្តាល បានមានប្រសាសន៍ថា៖ កម្មវិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនាថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរពច្បាប់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកប្រធានមន្ទីរបានបន្តថា៖បញ្ហាចរាចរណ៍ ក៏ជាបញ្ហាមួយដ៏ស្មុគស្មាញ និងជាទុក្ខកង្វល់របស់រាជរដ្ឋាភិបាលផងដែរ ដែលត្រូវតែរកវិធានការទប់ស្កាត់ និងដោះស្រាយឱ្យបានទាន់ពេលវេលា។ហើយការប្រើប្រាស់មធ្យោបាយក្នុងការធ្វើដំណើរមានច្រើន ហេតុនេះការប្រើប្រាស់ផ្លូវថ្នល់ក៏មានការមមារញឹកផងដែរ ដែលជាហេតុ ធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ហើយចំពោះអ្នកបើកបរក៏ត្រូវតែមានការទទួលខុសត្រូវខ្ពស់ក្នុងការបើកបរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកបានបន្ថែមថា៖យើងដឹងហើយថា បញ្ហាចរាចរណ៍ បានបង្កនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ។ដ៏រាបណាការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈមិនគោរពច្បាប់នោះផលវិបាកធ្ងន់ធ្ងរក៏នៅតែមានជានិច្ចចំពោះប្រជាពលរដ្ឋ និងសង្គមជាតិ ព្រោះថាវាបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើន។ការមិនគោរពច្បាប់ចរាចរណ៍ ការបើកបរលើសល្បឿនកំណត់ ការបើកបរមិនពាក់មួកសុវត្ថិភាព ការបើកបរក្នុងស្ថានភាពស្រវឹង នោះវានឹងបណ្តាលឱ្យមានបញ្ហា គ្រោះថ្នាក់ចរាចរណ៍សម្រាប់មនុស្សគ្រប់រូប។ ក្នុងន័យនេះបើយើងមិនគោរពច្បាប់ចរាចរណ៍ទេ យើងអាចទទួលរងនូវបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលអាចបណ្តាលឱ្យយើងពិការភាពយើងនឹងមិនអាចស្វែងរកអនាគតភ្លឺស្វាងបានឡើយ មិនតែប៉ុណ្ណោះយើងនឹងបាត់បង់នូវក្តីស្រលាញ់ គ្មានគោលដៅក្នុងជីវិតទៀត ផង។

លោកប្រធានមន្ទីរក៏បានអំពាវនាវដល់ គ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពជំនាញ ត្រូវមានផែនការ គ្រប់គ្រង និងអនុវត្តច្បាប់ឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ព្រមទាំងជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់នេះ។ លើសពីនេះទៅទៀតឪពុកម្តាយ ឬអាណាព្យាបាល ត្រូវជួយណែនាំដល់កូនៗរបស់ខ្លួន ពិសេសប្អូនៗ ក្មួយៗ សិស្សានុសិស្ស នៅពេលធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសវាងកុំអោយកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ហើយជាពិសេសត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាមិត្តល្អ សិស្សល្អ កូនល្អ និងដើម្បីធ្វើជាទំពាំងដ៏ល្អ ក្នុងការស្នងឫស្សីនាពេលអនាគត។

លោក ឯម សត្យា អនុប្រធានការិយាល័យទំនាក់ទំនងរាជធានី/ខេត្ត បានពន្យល់ពីច្បាប់ និងផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៏​​ផ្លូវ​គោក ដល់សិស្សានុសិស្ស ឲ្យបានយល់ដឹងសំដៅចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់​ទាំងស្រុងនូវរាល់​គ្រោះថ្នាក់ចរាចរណ៏​ក្នុងប្រទេសកម្ពុជា។

លោកក៏បានធ្វើការរំលឹក ផងដែរថា៖ បើស្រវឹងកុំបើកបរ បើបើកបរកុំ​ពិសារគ្រឿងស្រវឹង និងពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់មុនពេលចេញដំណើរអោយបានត្រឹមត្រូវ។

សូមបញ្ចាក់ផងដែរថា៖ យោងតាមច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា៧៦បានចែងថា ជនណាបើកបរមិនព្រមបញ្ឈប់យានយន្តនេះតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល ឬសារធាតុញៀនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាបពី៦ថ្ងៃទៅ ១ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ៨សែនរៀល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!