ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន ជំរុញដល់ប្រជាកសិករទាំងអស់ផលិតនូវបន្លែដែលមានសុវត្ថិភាព និងគុណភាព ដើម្បីមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋជាអ្នកបរិភោគ ពិសេសខ្លួនឯងជាអ្នកដាំផ្ទាល់។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងជំរុញដល់ប្រជាកសិករបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យការដំណាំបន្លែសុវត្ថិភាពរបស់ប្រជាកសិករ នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល រសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ការដាំបន្លែសុវត្ថិភាព ប្រកបដោយគុណភាព ដោយប្រើប្រាស់នូវជីកំប៉ុស្ត ជីទឹក ដែលផ្សំពីបន្លែផ្លែឈើ ប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតផ្សំពីរុក្ខជាតិ ដែលប្រជាពលរដ្ឋអាចផលិតបានដោយខ្លួនឯង ធ្វើឱ្យបន្លែរបស់យើងជាបន្លែដែលសុវត្ថិភាព ប្រកបដោយគុណភាព ហើយអ្នកដែលបរិភោគបន្លែសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាព ប្រសិនបើយើងប្រើប្រាស់ជីគីមី ថ្នាំគីមីសម្លាប់សត្វល្អិត មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគបន្លែនោះទេ ពិសេសអ្នកដាំផ្ទាល់ដែលជាអ្នកនៅផ្ទាល់ជាមួយថ្នាំរាល់ថ្ងៃ ប្រឈមនឹងបញ្ហាសុខភាពខ្លាំងផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់ប្រជាកសិករទាំងអស់ រៀបចំចងក្រងបង្កើតជាបណ្ដុំអាជីវកម្ម ឬចូលរួមជាមួយសហគមន៍កសិកម្ម ដើម្បីចុះកុងត្រាជាមួយក្រុមហ៊ុន មានន័យថាបន្លែរបស់យើងដែលដាំបាន មានតម្លៃមួយតាមកិច្ចសន្យា មិនមានការធ្លាក់ថ្លៃ ឬគ្មានទីផ្សារឡើយ។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា៖ ខេត្តកណ្តាល គឺជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ជាច្រើនរួមមាន៖ ដំណាំ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដោយឡែក ដំណាំបន្លែ ផ្លែឈើ ជាដំណាំផ្តល់នូវប្រាក់ចំណូលខ្ពស់ និងមានសក្តានុពលក្នុងការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវបានធ្វើការដាំដុះនៅគ្រប់រដូវកាលទាំងប្រាំង និងវស្សា ផងដែរ ដោយសារដីមានជីជាតិល្អ និងមានប្រភពទឹកគ្រប់គ្រាន់ពីទន្លេ បឹង និងព្រែក។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានអីដឹងថា៖ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនវិស័យកសិកម្ម ស្របតាមទស្សនវិស័យ និងផែនការយុទ្ធសាស្ត្រ មន្ទីរបានរៀបចំកសាង “ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០” ក្រោមយុទ្ធសាស្ត្រសំខាន់ៗ៣ រួមមាន៖ ជំរុញផលិតកម្មប្រកបដោយសុវត្ថិភាព និងគុណភាព, ការសម្របសម្រួល និងសហប្រតិបត្តិការ, ទីផ្សារ ដោយបានរៀបចំចងក្រងបង្កើតបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពចំនួន ៦បណ្ដុំ ស្រុកស្អាង៥បណ្ដុំ និងក្រុងសំពៅពូន១បណ្ដុំ សរុបកសិករ១៨០គ្រួសារ។ បើកវគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបច្ចេកទេសផលិតកម្មដែលធន់ នឹងការប្រែប្រួលអាកាសធាតុ ដែលអាចជួយ ដល់កសិករអាចផលិត ធាតុចូលកសិកម្ម បានដោយខ្លួនឯង និងអាចកាត់បន្ថយ បាននូវថ្លៃដើមផលិត និងពង្រឹងសហគមន៍កសិកម្មដែលមានស្រាប់ និងឧបត្ថម្ភជីធម្មជាតិដល់សហគមន៍កសិកម្ម។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!