ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ប្រជាពលរដ្ឋេរស់នៅក្នុងស្រុកស្អាង ស្នើសុំ លោក រស់ ចន្ថា អធិការស្រុកស្អាង ចុះបង្ក្រាបក្រុមលេងល្បែងសុីសងបញ្ជល់មាន់ផងទាន ព្រោះមេប៉ុស្តិ៍លោកមិនហ៊ាន ទុបស្កាត់ ឬបង្រ្កាទេ..!វគ្គ២

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ទឹកដីស្រុកស្អាង៖ក្រោយពីអង្គភាពសារព័ត៌មាន បានធ្វើកាផ្សាយជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន នឹងថ្នាក់ដឹកនាំបានជ្រាបថា សៃវៀនបញ្ជល់មាន់ស្ថិតនៅក្នុងភូមិទួលអណ្ដូង ឃុំស្វាយប្រទាល ស្រុកស្អាងរួចមក ពេលនេះបានប្តូរទីតាំងមកបើកលេងនៅ ភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្ដាលវិញហើយ។

ជាក់ស្ដែងនៅថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ឃើញថាហ្វូងមនុស្យកំពុងតែបញ្ជល់មាន់ ស្រែកហ៊ោកញ្ជៀវ យ៉ាងសប្បាយមិនខ្វល់
ពីការចុះបង្រ្កាប ឬមានវិធានកាផ្លូវច្បាប់ ពីសំណាក់ លោក វ៉េង សុផល មេប៉ុស្តិ៍ស្វាយប្រទាលនោះទេ។
ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មដាំបន្លែម្នាក់ បានលើកជាចម្ងល់មកថា ក្រុមអ្នកលេងបញ្ជល់មាន់ នាំគ្នាលេងបានយ៉ាងរលូនបែបនេះ ហេតុអ្វីលោក វ៉េង សុផល មេប៉ុស្តិ៍ស្វាយប្រទាល លោកអត់មានកាទុប ស្កាត់ នឹងបង្រ្កាប ឬមួយលោក ដឹងហើយ ឮហើយធ្វើជាមិនដឹង ។ពលរដ្ឋបន្តទៀតថា គាត់មានការព្រួយបារម្មណ៍ណាស់ នៅពេលមានល្បែងសុីសងកើតមានបែបនេះ ខ្លាចតែមានអំពើហិង្សាក្នុងគ្រួសារ និងមានចោរលួច ឆក់ ផ្លន់ នោះទេ។

ប្រជាពលរដ្ឋ ដែលមិនសប្បាយចិត្ត និងក្រុមអ្នកល្បែងសុីសង បញ្ជល់មាន់ទាំងនោះ បានគោរពស្នើសុំ ដល់លោក  ជឺ គីមហៃ អភិបាលនៃគណៈភិបាលស្រុកស្អាង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក នឹងលោក វរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង មេត្តាចាត់ កម្លាំងជំនាញក្រោមឱវាទ ចុះពិនិត្យ ស្រាវជ្រាវ ទៅលើទីតាំងល្បែងខាងលើនេះផងទាន ដើម្បីរក្សានូវ សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងឱ្យស្របទៅ នឹងពាក្យស្លោក ភូមិឃុំមានសុខសុវត្ថិភាព គ្មានអំពើលួច ឆក់ ប្លន់ និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។
ជាពិសេសពិនិត្យមើលអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន តើគាត់កំពង់ធ្វើអ្វីដែរ បានជាបណ្តើតបណ្តោយ អោយមានល្បែងសុីសង កើតមានក្នុងតំបន់ដែលគាត់គ្រប់គ្រងបានយ៉ាងដូច្នេះ?។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមនេះបើកលេង នៅភូមិទួលអណ្ដូង ឃុំស្វាយប្រទាល ស្រុកស្អាង ក្រោយពីអង្គភាពសារព័ត៌មានចេញផ្សាយ ក្រុមនេះបានប្តូរទីតាំងទៅ បើកលេងនៅ ភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្ដាលវិញម្តង បើតាមសំដីប្រជាពលរដ្ឋថា ក្រុមនេះមានទីតាំងជាច្រើនកន្លែង ក្នុងឃុំស្វាយប្រទាល ដើម្បី ចល័តលេង៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!