ទាន់ហេតុការណ៍
ទិដ្ឋភាពនៃពិធីដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ នៅបរិវេណផ្លូវថ្មើងជើងចតុមុខ ថ្ងៃទី២បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!=>រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ=>ពិធីសំណេះសំណាលជាមួយនិវត្តជន សមាជិកសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ=>សមិទ្ធផលនានា ក្នុងវត្តអង្គស្លែង ស្រុកពញាឮ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្ដល់ស្នាមញញឹម និងក្ដីស្រលាញ់ជូនកុមារសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ស្ថិតនៅស្រុកកណ្តាលស្ទឹង និងមណ្ឌលភូមិកុមារអរុណរះ ក្រុងតាខ្មៅ។=>នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី=>ដីព្រៃសហគមន៍ ស្ថិតនៅភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ កំពុងរងការរុករៀនទន្ទាន ឈូសឆាយ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងទបល្មើសព្រៃឈើយ៉ាងគុំហុក..?​=>ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ចាប់ផ្តើមធ្វើដំណើរទៅលេងស្រុកកំណើត តាមរថយន្តក្រុងសាធារណ: ដោយមិនគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
0

អាជ្ញាធរខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ ថាប្រជាពលរដ្ឋអ្នកចង្អុលបង្ហាញឲ្យមន្ត្រីជំនាញចុះវាស់វែងដីប្រឡាយ ធ្វើជាកម្មសិទ្ធិ ការលើកឡើងនេះ គ្មានសម្លាភាព ខុសការពិត…

អាជ្ញាធរខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ ថាប្រជាពលរដ្ឋអ្នកចង្អុលបង្ហាញឲ្យមន្ត្រីជំនាញចុះវាស់វែងដីប្រឡាយ ធ្វើជាកម្មសិទ្ធិ ការលើកឡើងនេះ គ្មានសម្លាភាព ខុសការពិត…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ស្ពឺ÷ គួររំលឹកផងដែរថាកាលពីកំឡុងឆ្នាំ២០០៨-២០០៩ មន្ត្រីជំនាញបានចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រមូលទិន្នន័យ បិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ និងចេញបណ្ណកម្មសិទ្ធនៅឆ្នាំ២០០៩ (ប្លង់រឹង) ចែកជូនប្រជាពលរដ្ឋ នៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីយកទៅប្រើប្រាស់ឲ្យស្របទៅនឹងច្បាប់ និងបញ្ចៀសការមានជម្លោះវិវាទដីធ្លីរ និងបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅលើដីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថានៅព្រឹកថ្ងៃពុធទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាស្រុកសំរោងទង បានរៀបចំកិច្ចប្រជុំ ស្តីពី ការកំណត់ប្រឡាយទឹកទទឹង ៣០ម៉ែត្រ តាមបណ្តោយប្រឡាយ មានប្រវែងជាង ២០០០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅ ភូមិលំពែងព្រះរាម ភូមិអូរក្រាំងអំបិល ភូមិព្រៃផ្តៅ ភូមិស្រែអំបិល ភូមិត្រពាំងរកា ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការញ្ជើញចូលរួមពីរ លោក ទិត្យ វុទ្ធី អភិបាលរង ខេត្តកំពង់ស្ពឺ. លោក តាប់ ម៉ាឡៃ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់ និង សុរិយោដីខេត្តកំពង់ស្ពឺ លោក គង់ ប៊ុនណាត អភិបាលរង ស្រុកសំរោងទង លោក ហែម ហ៊ន មេឃុំត្រពាំងគង និងប្រជាពលរដ្ឋចំនួន០៦ភូមិ ដែលមានក្បាលដីចំនួន ៨២ក្បាលដី ស្មើ នឹង៨២គ្រួសារ នៅក្នុងសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រជាពលរដ្ឋបានឲ្យដឹងថានៅក្នុងកិច្ចប្រជុំដោះស្រាយនោះលោក ទិត្យ វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺបានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅលើដីនោះគឺដីខ្នងប្រឡាយ ដែលបានចង្អុលឱ្យជំនាញចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹងឲ្យ)  រួមទាំងអាជ្ញាធរ និងជំនាញដែលបានចុះទៅវាស់វែងក៏រួមចំណែកខុសផងដែរ ដូច្នេះអាជ្ញាធរស្នើសុំឲ្យប្រជាពលរដ្ឋជួយបរិច្ចាគដីម្ខាង ៥ម៉ែត្រ ក្នុង១ក្បាលដី ដើម្បីពង្រីកខ្នងប្រឡាយឲ្យបានធំ ។

លោក ទិត្យ វុទ្ធី បានថ្លែងបន្តទៀតថា កាលណាប្រជាពលរដ្ឋបរិច្ចាគដីម្ខាង ៥ម៉ែត្រ ក្នុង១ក្បាលដី និងពង្រីកខ្នងប្រឡាយ ដើម្បីធ្វើជាផ្លូវឲ្យបានធំ ស្រួលធ្វើដំណើរចេញចូល ហើយដីស្រែនៅខាងក្រោយក៏មានហាងឆេង នឹងមានតម្លៃខ្ពស់ផងដែរ លោក ទិត្យ វុទ្ធី លើកឡើងនេះលោកគិតពីរផលប្រយោជន៍ដីស្រែអ្នកខាងក្រោយ តែលោកមិនបានលើកឡើងពីផលប៉ះពាល់ និងសំណងណាមួយដល់អ្នកខាងមុខនោះឡើយ ។

ដោយឡែកលោក តាប់ ម៉ាឡៃ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់ និង សុរិយោដីខេត្តកំពង់ស្ពឺ បានលើកឡើងថាប្រឡាយទឹកនេះមានទទឹង៤០ម៉ែត្រ ក្រោយពីអាជ្ញាធរ និងជំនាញចុះពិនិត្យឃើញថាប៉ះពាល់ដីប្រជាពលរដ្ឋច្រើន ទើបអាជ្ញាធរនិងជំនាញកំណត់យកតែ ៣០ម៉ែត្រ ។

លោក តាប់ ម៉ាឡៃ បានបន្ថែមទៀតថា ប្រជាពលរដ្ឋជាអ្នកចង្អុលបង្ហាញឲ្យមន្ត្រីជំនាញចុះវាស់វែងយកដីខ្នងប្រឡាយធ្វើជាកម្មសិទ្ធិ ទោះប្រជាពលរដ្ឋបានមកទិញបន្តពីម្ចាស់ដើម យោងទៅលើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) ក៏រួមចំណែកក្នុងការខុសដែរព្រោះមកសាងសង់ និងរស់នៅលើដីខ្នងប្រឡាយ ។

ការលើកឡើងរបស់លោក តាប់ ម៉ាឡៃ ខាងលើនេះ ស្ដាប់ទៅគួរឱ្យអស់សំណើច ធ្វើជាមន្ត្រីបែរជាមកចោទប្រជាពលរដ្ឋថាជាអ្នកចង្អុលឲ្យជំនាញចុះទៅវាស់វែងទៅវិញ ទាំងដែលមន្ត្រីជំនាញបានចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រមូលទិន្នន័យ បិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ និងចេញបណ្ណកម្មសិទ្ធនៅឆ្នាំ២០០៩ (ប្លង់រឹង) ចែកជូនដល់ប្រជាពលរដ្ឋផងនោះ. តើការនិយាយមិនទទួលខុសត្រូវពីអាជ្ញាធរ និងជំនាញខាងលើនេះគ្មានសម្លាភាព ទទួលខុសត្រូវ (ស្មើនឹងស៊ីញ៉េនឹងដៃលុបនឹងជើង)ខណៈប្រជាពលរដ្ឋអ្នកទិញដីបន្តពីម្ចាស់ដើម ដោយយោងទៅលើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) បែជាពួកគាត់រងគ្រោះ. អាជ្ញាធររួចខ្លួនទៅវិញ.?។

លោក តាប់ ម៉ាឡៃ បានលើកឡើងទៀតថា ប្រឡាយទឹកខាងលើនេះកន្លងមកគឺជាប្រឡាយស្ទុបទឹកសម្រាប់ស្រោចស្រប់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះដីស្រែរបស់ប្រជាពលរដ្ឋ គាត់បានលក់ និងមានអ្នកវិនិយោគធ្វើជារោងចក្រ ជាច្រើនផងដែរ លោកបានបន្ថែមទៀតថា ប្រឡាយទឹកខាងលើនេះ អនាគតទៅប្រហែលជាលែងមានតម្រូវការស្ទុបទឹកស្រោចស្រព្យផលដំណាំកសិកម្មទៀតហើយ ។

ប្រជាពលរដ្ឋខ្លះមានការងឿងឆ្ងល់ថា បើយោងទៅតាមការលើកឡើងរបស់លោក តាប់ ម៉ាឡៃ ប្រធានមន្ទីរសុរិយោដីខេត្ត ថាថ្ងៃអនាគតប្រឡាយស្ទុបទឹក និងរំដោះទឹកខាងលើនេះលែងមានតម្រូវការស្រោចស្របផលដំណាំទៀតហើយ ចុះហេតុអ្វីបានជាមានតម្រូវឲ្យពង្រីកប្រឡាយទឹកនេះដល់ទៅ ៣០ម៉ែត្រ ដែលធ្វើឲ្យប៉ះពាល់ដីរបស់ពួកគាត់ជាច្រើន ទាំងដែលមិនបានលើកឡើងពីសំណងផលប៉ះពាល់ជូនពួកគាត់ផងនោះ.! តើការពង្រីកប្រឡាយមួយខ្សែនេះមានអាថ៌កំបាំងអ្វីនៅពីក្រោយ.??? ។

លោកស្រី យីម សូរិយ៉ា អាយុជាង៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរក្រាំងអំបិល បានឱ្យអ្នកសារព័ត៌មានយើងដឹងថា កាលកំឡុងឆ្នាំ២០១៣ លោកស្រីបានទិញដីលំនៅឋានមួយកន្លែងដែលមានទំហំ ៣៨៧ ម៉ែត្រកូរ៉េ ដែលមានលេខក្បាលដី៦៩ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយយោងទៅលើវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 050713050069 ចុះនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៩ ដោយលោក ឡាយ គីមហ៊ាង ប្រធានមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ ។

លោកស្រី យីម សូរិយ៉ា បានបន្តទៀតថាក្រោយមកលោកស្រីបានសាងសង់ផ្ទះ និងរស់នៅអាស្រ័យផលលើទីតាំងដីរហូតមកដល់ឆ្នាំ២០១៥ គាត់បានដោះដូរដីមួយផ្នែកខាងត្បូងឱ្យទៅគេ នឹងបានកាត់ឈ្មោះផ្ទេកម្មសិទ្ធិម្ចាស់អចលនវត្ថុ លេខ.0507.1305.0547 ចុះនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដោយលោក តាប់ ម៉ាឡៃ ប្រធានមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ រហូតមកដល់ឆ្នាំ២០២៥ អាជ្ញាធរ និងមន្ត្រីជំនាញ មានគម្រោងពង្រីកប្រឡាយ ៣០ម៉ែត្រ បែជាចោទគាត់ថាមកទិញដី និងសាងសង់រស់នៅលើដីខាងលើនេះក៏រួមចំណែកខុស និងស្នើឱ្យគាត់បរិច្ចាគដី ៥ម៉ែត្រក្នុង១ក្បាលដីដើម្បីពង្រីកប្រឡាយ តែមិនបាននិយាយពីសំណងណាមួយនោះទេ។

សូមបញ្ជាក់ផងដែរថាប្រជាពលរដ្ឋដែលជួបផលប៉ះពាល់មានចំនួន០៦ភូមិ មាន៨២ក្បាលដី ស្មើនឹង ៨២គ្រួសារ មានប្រជាពលរដ្ឋបានទទួលអំណងដីពីរដ្ឋ នឹងអាជ្ញាធរ និងមន្ត្រីជំនាញបានចុះវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ជូនពួកគាត់ជាប្រព័ន្ធកាលពីកំឡុងឆ្នាំ២០០៩. ប៉ុន្តែមានប្រជាពលរដ្ឋខ្លះគាត់បានទិញបន្តពីម្ចាស់ដើមដោយយោងទៅលើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) តែលោកអភិបាលរងខេត្ត និងប្រធានមន្ទីរសុរិយោដីខេត្ត ថាប្រជាពលរដ្ឋដែលមកទិញដី ដែលធ្វើការសាងសង់ និងរស់នៅនោះ គឺជាអ្នករួមចំណែកខុសទៅវិញ.! ៕

តើក្នុងករណីខាងលើនេះខាងណាអ្នកខុសឲ្យពិតប្រាកដ..???????

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!