ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាល ដល់មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលថា៖ បញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមមួយក្នុងសង្គម និងជារឿងចាំបាច់ត្រូវតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ បញ្ហាគ្រឿងញៀនអាចលុបបំបាត់ និងទប់ស្កាត់បាន លុះត្រាតែមានការចូលរួមគាំទ្រពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ រួមជាមួយនេះ មិនត្រូវឃុបឃិតនឹងបទល្មើសជួញដូ ឬប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។

ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋាន ដែលពាក់ព័ន្ធទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដោយបង្កើនស្មារតី ប្រយុទ្ធប្រឆាំងបទល្មើសជួញដូគ្រឿងញៀន និងខិតខំអនុវត្តទប់ស្កាត់ ករណីប្រើប្រាស់គ្រឿងញៀន និងបង្កើនការផ្សព្វផ្សាយ ឲ្យបានដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ អោយបានទូលំទូលាយ ជាពិសេសនៅតាមសាលារៀន ទីសាធារណៈ វត្តអារាម ស្ថាប័នរដ្ឋ វិស័យឯកជន និងទីប្រជុំជនជាដើម។

ឯកឧត្តមបានជម្រុញបន្ថែមឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ ឱ្យបានទាំងស្រុង នូវរាល់បទល្មើសជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន នៅតាមសហគមន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ហើយដើម្បីយកឈ្នះការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្តយើងបាន គឺត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ពន្ធ័ទាំងអស់ ជាក់ស្តែងប្រជាពលរដ្ឋ ក៏ត្រូវមានភារកិច្ចចូលរួម ដោយមិនត្រូវប្រើប្រាស់គ្រឿងញៀន ដើម្បីគ្រួសារយើង ភូមិយើង ឃុំ/សង្កាត់យើង ស្រុក/ក្រុងយើង និងខេត្តយើងទាំងមូលគ្មានគ្រឿងញៀន។

សូមជម្រាបជូនផងដែរថា៖តាមរបាយការណ៍របស់ស្នងការខេត្តលទ្ធផលឆ្នាំ២០២៤ បង្ក្រាបបាន ៦៦៤ករណី/៥១១ករណី ឃាត់ខ្លួន១២៣៩នាក់/៩១៦នាក់ ស្រី១០៨នាក់/៥៣នាក់ ជនជាតិវៀតណាម១៦នាក់/១៦នាក់ ភេទប្រុស ជនជាតិឥណ្ឌូនេស៊ី ១៦នាក់/០៤នាក់ ភេទប្រុស ជនជាតិចិន ០៣នាក់/០នាក់ ភេទប្រុស និងជនជាតិឥណ្ឌា ០១នាក់/០នាក់ ភេទប្រុស (ក្នុងនោះជនស្ស័យចំនួន ១៤នាក់ មានដីកាចាប់ខ្លួនចំនួន ២៦ដីកា) មុខសញ្ញាសេសសល់រត់គេចខ្លួន១៣៥នាក់ (ស្រី០៥នាក់ ជនជាតិ វៀតណាម០២នាក់) ជនជាតិប៉ាគីស្ថាន ០១នាក់ ភេទប្រុស ជនជាតិឥណ្ឌា០១នាក់ ភេទប្រុស (ដាក់ក្រោម ការត្រួតពិនិត្យចំនួន០៨នាក់ ស្រី០២នាក់ ខ្មែរ, អប់រំឲ្យទៅមូលដ្ឋាន ចំនួន០៨នាក់ ស្រី០៣នាក់ ជនជាតិខ្មែរ, អប់រំចំនួន៧៩នាក់ ស្រី១៨នាក់ ជនជាតិវៀតណាម០១នាក់ ភេទប្រុស ទៅមណ្ឌលស្តារនីតិសម្បាទាព្យាបាល អ្នកញៀនគ្រឿងញៀនDARAC និងស្រុកកណ្តាលស្ទឹង និងជនជាតិឥណ្ឌូនេស៊ី ចំនួន ១១នាក់ ភេទប្រុស បានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា) ដូច្នេះបើប្រៀបធៀបទៅនឹង ឆ្នាំ២០២៣ ឃើញថាកើនឡើងចំនួន ១៥៣ករណី ស្មើនិង៣០%៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!