ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសំដែងការគាំទ្រយ៉ាងពេញកំហឹង ចំពោះក្រុមហ៊ុន Baray Global Management ដែលមានស្នាក់ការកណ្ដាល និងបានវិនិយោគនៅខេត្តកណ្ដាល ព្រមទាំងស្នើដល់ក្រុមហ៊ុន បន្តកិច្ចសហការឈានដល់ការចុះកិច្ចព្រមព្រៀង ជាមួយប្រជាកសិករក្នុងខេត្តកណ្ដាល ក្នុងការទទួលផលិតផល កសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសំដែងការគាំទ្រ និងស្នើបែបនេះ ក្នុងឱកាសឯកឧត្ដម អញ្ជើញជាអធិបតីភាពក្នុងវេទិកាធុរកិច្ច ក្រោមប្រធានបទ ៖ មូលដ្ឋានគ្រឹះ ក្នុងការបង្កើនសមត្ថភាពការផលិត ស្របតាមបច្ចេកវិទ្យា ឧស្សាហកម្ម ៤.០ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Baray Global Management ស្ថិតនៅផ្លូវជាតិលេខ២១ ភូមិកោះគរ ឃុំរកាខ្ពស់ ខេត្តកណ្តាល។

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការផ្តួចផ្តើមបង្កើតក្រុមហ៊ុន Baray Global Management ក្នុងតំបន់សួនបណ្ដុំសហគ្រាសធន់តូច និងមធ្យម ស្តែងចេញអំពីគោលបំណងក្នុងការកៀងគរប្រមូលផ្តុំការវិនិយោគ ដែលបង្កើតបានជាប្រព័ន្ធ ប្រតិបត្តិការវិស័យសិប្បកម្មស្របតាមស្តង់ដាឧស្សាហកម្ម ការបង្កើនច្រវាក់ផលិតកម្ម ការកែច្នៃផលិតផល កសិកម្មក្នុងស្រុក តាមរយៈការលើកកម្ពស់ស្តង់ដារផលិតផលហាឡាល់ គាំពារហិរញ្ញវត្ថុ ការជម្រុញការនាំចេញទៅក្រៅប្រទេស និងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។

ឯកឧត្ដម បន្ថែមថា៖ ការបង្កើតក្រុមហ៊ុន Baray Global Management គឺបានរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសព្វ និងឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ និងមហិច្ឆិតាអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យប្រែក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០។

លោក អ៊ឹម វិបុល ប្រធានគ្រប់គ្រងក្រុមហ៊ុន បានអោយដឹងថា៖ ក្រុមហ៊ុន Baray Global Management បង្កើតការអភិវឌ្ឍ និងវិនិយោគផលិតផលឧស្សាហកម្ម និងចំណីអាហារ ហាឡាល់ដំបូងគេនៅកម្ពុជា ទាក់ទាញបណ្តាក្រុមវិនិយោគិនហាឡាល់អោយមកបោះទីតាំង ក៏ដូចជាបណ្ដាក់ទុក ជំរុញអោយឧស្សាហកម្ម ហាឡាល់កាន់តែផុសផុលបំរើអោយវិស័យផលិតកាន់តែរីកចម្រើន ឈានទៅគ្រប់គ្រងវិនិយោគ សហគ្រាសអ្នកផលិត ពង្រីកទំនាក់ទំនងទីផ្សារអន្តរជាតិ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!