ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ល្បែងសុីសងមាន់ជល់ នឹងឆ្នោតឡូតូ តាមប្រពន្ធ័អនឡាញ នៅតែកើតមានក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ប្រភពពីប្រជាពលរដ្ឋ ដែលមិនសប្បាយចិត្ត នឹងល្បែងសុីសងបានរាយការណ៍ មកកាន់អង្គភាពសារព័ត៌មានអោយដឹងថា មានទីតាំងល្បែងសុីសងមាន់ជល់  និងឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញ ពីរទីតាំងកំពុងបើកទទួលភ្ញៀវបានយ៉ាងរលូន មិនមានការំខានពីសំណាក់អាជ្ញាធរក្នុងមូលដ្ឋានឡើយ
១.ទីតាំងស្ថិតនៅភូមិទួលពង្រសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២.ទីតាំងស្ថិតនៅកែងផ្សារ អិលវី ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពេលបានទទួលដំណឹងនេះហើយ នៅថ្ងែទី២០ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកសារព័ត៌មាន បានចុះដល់ ភូមិសាស្រ្តដែលពលរដ្ឋ ផ្តល់ដំណឹង បានប្រទះឃើញពិតប្រាកដមែន និងបានថតផ្តិតយករូបភាព ដើម្បីធ្វើការចុះផ្សាយ ជូនដល់ថ្នាក់ដឹកនាំឱ្យលោកបានជ្រាបជាព័ត៌មាន។

ពលរដ្ឋ ដែលមិនសប្បាយចិត្ត និងល្បែងសុីសង សំណូមពរ ដល់លោក សក់ចន្ទ កញ្ញារិទ្ធិ អភិបាលនៃគណៈភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក វរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខ័ណ្ឌពោធិ៍ សែនជ័យ មេត្តាចាត់ កម្លាំងជំនាញក្រោមឱវាទ ចុះពិនិត្យ ស្រាវជ្រាវ ទៅលើទីតាំងខាងលើនេះផងទាន ដើម្បីរក្សានូវ សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងឱ្យស្របទៅ នឹងពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើលួច ឆក់ ប្លន់ និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។
ជាពិសេសពិនិត្យមើលអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន តើគាត់កំពង់ធ្វើអ្វីដែរ បានជាបណ្តើតបណ្តោយ អោយមានល្បែងសុីសង កើតមានក្នុងតំបន់ដែលគាត់គ្រប់គ្រងបានយ៉ាងដូច្នេះ?។

សូមរំលឹកថា៖ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ គ្រាន់តែជាព្រាបនាំសារ ពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ របស់ថ្នាក់ដឹកនាំឱ្យប្រជាពរដ្ឋបានដឹងតែប៉ុណ្ណោះ។ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!