ទាន់ហេតុការណ៍
[English Below] សេចក្តីជូនដំណឹង កងរាជអាវុធហត្ថខេត្តសៀមរាប ស្តីពីការលើកពេលប្រារព្ធកម្មវិធី "រត់កម្សាន្ត (សាកល្បង) ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាបដោយសេរី"!=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា អត្រានៃការទទួលបានសេវាអនាម័យជនបទមានការកើនឡើងគួរជាទីមោទនៈ=>ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង១២ម៉ឺននាក់រយៈពេលបីថ្ងៃក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក កើនជាង១២ភាគរយធៀបឆ្នាំមុន=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥បានពិនិត្យឃើញថា បណ្តាញផ្សព្វផ្សាយសង្គមមួយ ដែលមានឈ្មោះថា MNT-News បានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា ម្ចាស់សំណង់សាលាជ័យថាវី បានដាក់លិខិតស្នើសុំមកក្រសួង ដើម្បីស្នើសុំចាត់មន្ត្រីចុះពិនិត្យការរុះរើសំណង់របស់ខ្លួន ព្រោះនេះអាចជាការបម្រើឱ្យផលប្រយោជន៍បុគ្គលឯកជនណាមួយ។=>សម្តេចតេជោ ហ៊ុន សែន៖ ការបិទច្រកព្រំដែនរបស់ភាគីថៃ ធ្វើឲ្យទំនិញក្នុងស្រុកកម្ពុជាចូលមកជំនួសទំនិញថៃ ដែលនោះគឺជាឱកាសជំរុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង=>កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ=>ក្រុមហ៊ុន Yayla បង្ហាញចំណាប់អារម្មណ៍ក្នុងការនាំចូលនូវផលិតផលអង្ករ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិផ្សេងទៀតពីប្រទេសកម្ពុជា=>លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ=>លោកជំទាវបណ្ឌិត បាន ស្រីមុំ បានដឹកនាំគណៈប្រតិភូសរុបចំនួន ១៤ រូប អញ្ជើញធ្វើទស្សនកិច្ចរោងចក្រក្នុងក្រុងឡូឌី ខេត្តហ៊ឺណាន ប្រទេសចិន..!
0

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អញ្ជើញ ជាអធិបតី បើកវគ្គសិក្ខាសាលា ដែលរៀបចំដោយសមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤៣២នាក់…

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អញ្ជើញ ជាអធិបតី បើកវគ្គសិក្ខាសាលា ដែលរៀបចំដោយសមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤៣២នាក់…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តត្បូងឃ្មុំ៖នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៏មានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គជូនសិក្ខាកាម ដែលបាបចូលរួមសុក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី មន្ត្រីរាជការ កងកម្លាំងទាំងបី យុវជន កាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ឋ យុវជន សសយក និងសិក្ខាកាមដែលមានចំនួន៤៣២នាក់ ក្នុងនោះស្ត្រី ៦៥នាក់ ប្រុស ៣៦៧នាក់ ។

ថ្លែងនៅក្នុងពិធីបើកវគ្កសិក្ខាសិលានាពេលនោះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានមតិសំណេះសំណាល និងផ្តាំផ្ញើរទៅសិក្ខាកាមទាំងអស់ ដែលបានចូលរួម ត្រូវតែព្យាយាមក្រេបយកនូវចំណេះដឹង និងបានពាំងនាំប្រសាសន៍ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  សួរសុខទុក្ខដល់បងប្អូនដែលជាសិក្ខាកាមដែលបានមកចូលរួមវគ្គសិក្ខាសាលានៅក្នុងវេលានោះផងដែរ ។

ឈ្លាតក្នុងឱកាសនោះដែរ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថានេះជាលើកទី១ ហើយដែលសមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បានបើកសិក្ខាសាលា នៅតាមបណ្តាលខេត្ត កន្លងមក សមាគមធ្លាប់បានបើកនៅទីក្រុងភ្នំពេញ បានច្រើនលើករួចមកហើយ ហើយការបើកវគ្គសិក្ខាសាលានេះប្រព្រឹត្តទៅបានដោយគុំនិតផ្តួចផ្តើម របស់សមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា និងក្រោមការចង្អុលបង្ហាញ គាំទ្រពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។

សមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ដែលមាន លោកបណ្ឌិត ហោ គន្ធា ជាប្រធាន អនុប្រធាន សមាជិក សមាជិកា របស់សមាគម នឹងខិតខំ បើកវគ្គសិក្ខាសាលានេះបន្តទៅទៀត ក្នុងគោលបំណង ពង្រឹងវិស័យសារព័ត៌មាននៅកម្ពជា ជាពិសេសពង្រឹងដល់អ្នកសារព័ត៌មានអោយយល់ដឹងអំពី ក្រមសីលធម៌ វិជ្ជាជីវៈ ព្រោះជាអាវក្រុសសម្រាប់ការពារខ្លួន។

ក្នុងនោះដែរលោកបណ្ឌិត ហោ គន្ធា បានផ្តាំផ្ញើដល់ អ្នកសារព័ត៌មាន មុននឹងសរសេរ ឬនិពន្ធអត្ថបទព័ត៌មាន គួរគប្បីត្រូវប្រកាន់ភ្ជាប់នៅក្រមសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន សរសេរនៅព័ត៌មានពិត មិនប្រឌិតព័ត៌មាន ត្រូវមានតុល្យភាព និងអាព្យាក្រឹត្រ ត្រូវរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលមិនមានភាពលម្អៀង ទៅកាន់ភាគីណាមួយនោះឡើយ ។

សូមបញ្ជាក់ផងដែរថា សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ធ្លាប់បើកវគ្គសិក្ខាសាលា ជាច្រើនលើកមកហើយ ក្នុងមួយលើកៗសិក្ខាកាមចូលរួមមិនក្រោមជាង៣០០នាក់ឡើយ អាចមានរហូតទៅជាង៧០០នាក់ ជាងនេះទៅទៀតសមាគម ក៏ធ្លាប់បានធ្វើពិធី ប្រគល់ពាន ជូនដល់អ្នកសារព័ត៌មានផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com