ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកសិក្ខាសាលា លើកទី១ ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ត្បូងឃ្មុំ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤២៣នាក់…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តត្បូងឃ្មុំ៖នេះជាលើកទី១ ហើយដែលសមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បានបើកសិក្ខាសាលា នៅតាមបណ្តាលខេត្ត កន្លងមក សមាគមធ្លាប់បានបើកនៅទីក្រុងភ្នំពេញ បានច្រើនលើករួចមកហើយ ។

នៅក្នុងវគ្គសិក្ខាសាលានេះមានការចូលរួមជាគណៈអធិបតី រួមមានឯកឧត្តម ង៉ូវ បូរីណា រដ្ឋលលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ  លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន
ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី មន្ត្រីរាជការ កងកម្លាំងទាំងបី យុវជន កាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ឋ យុវជន សសយក និងសិក្ខាកាម ចំនួន៤២៣នាក់ ស្រីចំនួន៦២ នាក់ ប្រុសចំនួន ៣៧១ នាក់ ។

វគ្គបើកសិក្ខាសាលានេះប្រព្រឹត្តទៅបានដោយគុំនិតផ្តួចផ្តើម របស់ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា និងក្រោមការចង្អុលបង្ហាញ គាំទ្រពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។

សមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ដែលមាន លោកបណ្ឌិត ហោ គន្ធា ជាប្រធាន អនុប្រធាន សមាជិក សមាជិកា របស់សមាគម នឹងខិតខំ បើកវគ្គសិក្ខាសាលានេះបន្តទៅទៀត ក្នុងគោលបំណង ពង្រឹងវិស័យសារព័ត៌មាននៅកម្ពជា ជាពិសេសពង្រឹងដល់អ្នកសារព័ត៌មានអោយយល់ដឹងអំពី ក្រមសីលធម៌ វិជ្ជាជីវៈ ព្រោះជាអាវក្រុសសម្រាប់ការពារខ្លួន។

សូមបញ្ជាក់ផងដែរថា សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ធ្លាប់បើកវគ្គសិក្ខាសាលា ជាច្រើនលើកមកហើយ ក្នុងមួយលើកៗសិក្ខាកាមចូលរួមមិនក្រោមជាង៣០០នាក់ឡើយ អាចមានរហូតទៅជាង៧០០នាក់ និងបានប្រគល់ វិញ្ញាបនបត្រ័បញ្ជាក់កាសិក្សាជូនសិក្ខាកាម ជាងនេះទៅទៀតសមាគម ក៏ធ្លាប់បានធ្វើពិធី ប្រគល់ពាន ជូនដល់អ្នកសារព័ត៌មានផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!