ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

លោក ចាំង ជីយាន ដឹកនាំកម្លាំងសាងសង់ ស្ពានអូរតាទា ជូនដល់ប្រជាពលរដ្ឋរួចរាល់ហើយ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្រុកអណ្ដូងមាស៖ លោក ចាំងជីយាន ប្រធានក្រុមប្រឹក្សាស្រុកអណ្ដូងមាសកាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២៥ បានដឹកនាំកម្លាំងស្រុកដោយមានការសហការ ពីកសិដ្ឋាន ឌឿនជូ និងក្រុមហ៊ុន ហង្សអាញ់ បានចុះទៅជួសជុលស្ពានឈើមួយកន្លែង មានឈ្មោះថា ស្ពានតាទា ដែលមានប្រវែងចំនួន ១៣ ម៉ែត្រស្ថិតនៅភូមិ កាក ភូមិតាឡាវ ស្រុកអណ្ដូងមាសខេត្តរតនគិរី
ដែលបានបាក់ខូចខាតកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ។

លោក ចាំងជីយាន ប្រធានក្រុមប្រឹក្សាស្រុកអណ្ដូងមាស ដែលបានដឹកនាំកម្លាំងចុះសាងសង់ស្ពាន មួយខ្សែនេះបានប្រាប់អង្គភាពសារព័ត៌មានអោយបានដឹងថា៖
ស្ពានអូតាទា ដែលមានប្រវែង១៣ ម៉ែត្រប្រមាណថ្ងៃមុននេះបានបាក់ ដោយសារឡានដឹកធ្ងន់ៗទើបវាបាក់ តែថ្ងៃនេះក្រុមការងារយើង ថ្នាក់ស្រុក ជាមួយថ្នាក់ឃុំ សហការគ្នា ជាមួយក្រុមហ៊ុន ហង្សអាញ់ និងកសិដ្ឋានឌឿនជូ ព្រមទាំងប្រជាពលរដ្ឋ ក្នុងភូមិនេះមកចូលរួម ធ្វើឲ្យហើយដើម្បីកុំឲ្យស្ទះ នូវការដឹកជញ្ជូនកសិផល របស់ពុកម៉ែប្រជាពលរដ្ឋ នៅក្នុងឃុំ។

លោកក៏បានបញ្ជាក់ផងដែរថា មុននឹងធ្វើ លោកបានប្រជុំក្រុមប្រឹក្សារួចហើយ ហើយក៏ពិនិត្យឃើញថា ស្ថានភាពស្ពាន ដែលនៅក្នុងឃុំតាឡាវ មានចំនួន ១២ ស្ពានគឺវាទ្រុតទ្រោមខ្លាំង ក្រោយពីប្រជុំរួច ក៏បានស្នើសុំទៅមន្ទីរបរិស្ថាន ស្នើសុំឈើចំនួន ១៤ គីប ដើម្បីយកមកជួសជុលស្ពានដើម្បីយកមកជួសជុលស្ពាន ធ្វើម៉េចបង្កឱ្យមានភាពងាយស្រួល
ដល់ប្រជាពលរដ្ឋយើងខ្ញុំ នៅក្នុងមូលដ្ឋាននេះកុំឱ្យមានគ្រោះថ្នាក់ ធានាសុវត្ថិភាពដល់ពួកគាត់។

លោកក៏បានសំណូមពរទៅដល់បងប្អូនដែល ដឹកជញ្ជូនកសិផល ឆ្លងកាត់ស្ពាន មេត្តាកុំដឹកច្រើនលើសលប់ពេកអី ព្រោះស្ព៑ានយើងគឺជាស្ពានឈើ ទ្រទម្ងន់បានត្រឹមតែ12 តោនប៉ុណ្ណោះ បើបងប្អូនដឹកលើសទម្ងន់ លើសពី 12តោននោះ វាអាចហ្នឹងធ្វើឲ្យស្ពាន បាក់ទ្រុឌទ្រោម ខូចខាត ជាក់ជាមិនខានឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!