ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ឈើជាង១២ម៉ែត្រគូសរបស់ថៅកែ ធា ដែលដឹកយកមក ស្ទុបទុក ត្រូវបានកម្លាំងយោធភូមិភាគទី២ បង្ក្រាប….

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តក្រចេះ៖ ទីតាំងស្តុបទុកឈើមួយកន្លែងដែលគេស្គាល់ថាជារបស់លោកថៅកែ ធា ល្បីល្បាញខាងរកស៊ីបំផ្លាញព្រៃឈើ ត្រូវបានកម្លាំងយោធភូមិភាគទី២ធ្វើការបង្ក្រាប នឹងដកហូតឈើជាង១២ម៉ែត្រគូប ប៉ុន្តែថៅកែ ធា បានរត់គេចខ្លួនបាត់ស្រមោល។

ការបង្ក្រាបទីតាំងស្តុបឈើរបស់លោកថៅកែ ធា នេះធ្វើឡើងដោយ÷ យោងតាមបទបញ្ជាលោកនាយសេនាធិការយោធភូមិភាគទី២  កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ តំបន់សឹក បានប្រើប្រាស់កម្លាំងចំនួន២៣នាក់ និងដឹកនាំដោយលោក វរសេនីយ៍ទោ លាត ញ៉   មេបញ្ជាការកងវរសេនាតូចលេខ២២៧  ចុះបង្ក្រាបបទល្មើស នៅចំណុច(៩៩ ៣០ ៧)ស្ថិតនៅក្នុងភូមិរមួល  ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

មន្ត្រីយោធភូមិភាគទី២បានឱ្យដឹងថា លទ្ធផលបង្រ្កាបទីតាំងស្តុបឈើ ជាប្រភេទឈើក្រហមប្រវែង១៥ម៉ែត្រ គុណនិង៥ម៉ែត្រ  ចំនួន១២ម៉ែត្រគូប ០៩ប្លាន ០៩ម៉ែត្រ។ ដែលជា របស់ថៅកែឈ្មោះ ធា មានទីលំនៅក្នុងឃុំំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  ក្រោយកម្លាំងធ្វើការបង្ក្រាប លោកថៅកែធា បានរត់គេចខ្លួនបាត់ស្រមោល ។

បើយោងតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា នៅក្នុងបទល្មើសនេះ មានមេឈ្មួញកណ្ដាល ចំនួន២នាក់  ទី១.ឈ្មោះលោក បុត្រ មានតួនាទីទាហាន  និងទី២. ឈ្មោះ លោក ឆៃ មានតួនាទីទាហាន ទាំងពីរនាក់ បច្ចុប្បន្នរស់នៅភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកបំផុស និងកៀងគរប្រជាពលរដ្ឋឲ្យចូលទៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងកាប់ផ្តូលរំលំដើមឈើ ឈើទាលធំៗនៅចំណុចភ្នំក្រហម អាច្រៀកដឹកជញ្ជូនតាមគោយន្តកន្ត្រៃយ៍ចេញមក ខណៈខ្លួនចាំប្រម៉ូលទិញ និងលក់បន្តទៅឱ្យថៅកែដែលជាមេឈ្មួញធំប្រចាំតំបន់ ព្រៃឡង់ឈ្មោះ លោក ធា មានទីលំនៅឃុំំពាមកោះស្នា  ស្រុកស្ទឹងត្រង់  ខេត្តកំពង់ចាម នឹងលើកដាក់លើរថយន្តសាំយ៉ុងកែច្នៃ ដឹកចេញពីភូមិរមួល ឃុំកំពង់ចាម ឆ្លងកាត់ស្រុកព្រែកប្រសប់ ឆ្ពោះទៅខេត្តកំពង់ចាម និងលក់ចែកចាយទៅតាមរាជធានី ខេត្ត ដោយមិនមានការចាប់បង្ក្រាបពីកម្លាំងជំនាញគ្រប់ផ្នែកតាមដងផ្លូវសោះ សង្ស័យថៅកែ ធា មានអំណាចជាងសមត្ថកិច្ចហើយទេដឹង បានជាដឹងជញ្ជូនឈើបានយ៉ាងរលូនបែបនេះ? ។

នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋដែលស្រឡាញ់ធន់ធាន ធម្មជាតិព្រៃឈើ បានឲ្យអ្នកសារព័ត៌មានយើងដឹង នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ជុំវិញការលើកឡើងខាងលើនេះដែរ អ្នកសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺ ពីលោក បុត្រ នឹងលោក ឆៃ បានទេរហូតមកដល់ថ្ងៃចេញផ្សាយនេះ មូលហេតុមិនមានលេខទូរសព្ទទំនាក់ទំនង ។

គួររំលឹកផងដែរថាកាលពីកន្លងទៅរថយន្តសាំយ៉ុងដឹកឈើរបស់មេឈ្មួញឈ្មោះ ធា ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្ក្រាបស្ទាក់ចាប់ និងដុតកម្ទេចចោលផងដែរ ចុះហេតុអ្វីបានជាមេឈ្មួញឈ្មោះ ធា នៅតែអាចប្រព្រឹត្តបទល្មើសព្រៃឈើបានដ៏ដែល ដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះ?។

សូមរំលឹកថា÷កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងបរិស្ថានកំពតគយបានបង្ក្រាបនិងស្ទាក់ចាប់បានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងកែច្នៃដឹកឈើប្រភេទឈើគ្រឿង នៅចំណុច ស្ពានក្ដារ ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយគេដឹងថាជារបស់មេឈ្មួញឈ្មោះ ធា នឹងជាមេឈ្មួញដុសស្លែមួយរូបប្រចាំតំបន់ព្រៃឡង់នេះ។

ប្រជាពលរដ្ឋធ្វើការទទូចស្នើសុំដល់សមត្ថកិច្ច និងជំនាញពាក់ព័ន្ធនានា ពិសេសលោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដែលត្រៀម នឹងផ្លាស់តួនាទីមកបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថាន មេត្តាចាត់វិធានការផ្លូវច្បាប់ដល់ថៅកែ ធា ម្នាក់នេះផងទាន។ បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់រលាយហិនហោចជាក់ជាមិនខានឡើយ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!