ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផែ្នកក្រៅប្រព័ន្ធ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ផែ្នកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមាន ៧មករា រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពី អនុប្រធានផែ្នក និងសមាជិកជំនួយការ ចំនួន ២១២នាក់។

­ក្នុងឱកាស មតិស្វាគមន៍បើកកិច្ចប្រជុំ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានអង្គប្រជុំ បានលើកឡើងថា ផ្នែកក្រៅប្រព័ន្ធ ដែលជាយន្តការ ចំណុះរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធាន យុវជនគណបក្សថ្នាក់កណ្តាល។

បន្ដមក ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានផែ្នកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអានរបាយការណ៍សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥។
ឯកឧត្ដម ម៉ឹង ពន្លក សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានផែ្នកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអានសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥។

កិច្ចប្រជុំនេះបានលើកយករបៀបវារៈសំខាន់ៗ ចំនួន០៤ ដើម្បីធ្វើការពិភាក្សាដូចមានខាងក្រោម៖
–  ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។
–  ពិនិត្យ ពិភាក្សាលើព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដែលបានអាន និងសុំអនុម័ត។
–  ប្រកាសសមាសភាព ថ្នាក់ដឹកនាំ និងសមាជិកដែលបានចាត់តាំងថ្មីក្នុងនោះគឺ អនុប្រធានផ្នែក ចំនួន២ រូបគឺ ឯកឧត្តម ង៉ូវ បូរីណា និងឯកឧត្តម សរ សុពុត្រា និងសមាជិកផ្នែក ចំនួន ២រូប គឺ ឯកឧត្តម ប្រាក់ សោភ័ណ និងលោក ស្រ៊ន សំឬទ្ធី។
–  ប្រជុំបានពិភាក្សា អំពីសកម្មភាព បទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឱកាស និងសំណូមពរ ក្នុងការកៀរគរយុវជនក្រៅប្រព័ន្ធ ឱ្យបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

មុននឹងបិទបញ្ចប់ ឯកឧត្ដម ងួន រតនៈ អនុប្រធានផ្នែក នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានចូលរួមជាមតិពិភាក្សា និងផ្ដល់នូវបទពិសោធន៍ការងារលើការដឹកនាំ និងកិច្ចការមូលដ្ឋានជាយុទ្ធសាស្ដ្រ ជូនអង្គប្រជុំផងដែរ។

នៅវេលាម៉ោង ១១៖៥០នាទី កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ត្រូវបានបិទបញ្ចប់ ប្រកបដោយភាតរភាព និងសេចក្ដីរីករាយយ៉ាងក្រៃលែង ព្រមទាំងបានប្រគល់សេចក្ដីសម្រេចតែងតាំងសមាសភាពជូន ថ្នាក់ដឹកនាំ និងសមាជិកជំនួយការផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!