ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ក្រុមលេងល្បែងសុីសងជល់មាន់ ស្ថិតនៅក្នុង ភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង នៅតែនាំគ្នាលេងរាល់ថ្ងៃ យ៉ាងសប្បាយ មិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចអីបន្តិចសោះ..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖កាលពីកន្លងទៅ សម្តេចបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងនិងរាជធានីត្រូវមានវិធានការជាបន្ទាន់នៅដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀត សូមចុះចាត់វិធានការជាបន្ទាន់ ហើយរាយការណ៍មកសម្តេចផ្ទាល់ សម្តេចបានបន្តថាពេលវេលានេះនិងជាពេលវេលាទៅមុខត្រូវចូលរួមទាំងអស់គ្នាអនុវត្តនៅគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។

ទោះបីជា រាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងនេះក្តី គេឃើញមានទីតាំងសៃវៀនបញ្ជល់មាន់បើកលេងជារៀងរាល់ថ្ងៃនៅតែមានវត្តមាន ក្នុងភូមិ ឃុំ ស្រុក ខាងលើ ដោយក្រុមអ្នកញៀនល្បែង ប្រមូលផ្ដុំគ្នាលួចបើកលេងបានយ៉ាងរលូដដែល។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល បានបង្ហោះតាមផេកផ្លួវការ របស់ ឯកឧត្ដម សរសេរថា៖
«អប់រំផង​ ណែនាំផង​ ឃាត់ខ្លួនវាស់កំពស់ផង​ នៅតែមានអ្នកលបលួច​ បេីកល្បែង​ អ្នកចូលលេងល្បែង​ ។ ល្បែងគ្មានផលចំណេញទេ​ គឺជាជ្រោះ​ នៃមហន្តរាយ​ ។
សូមអ្នកញៀនជៀសអោយឆ្ងាយ​
អ្នកបេីកល្បែងអេីយ​ ឈប់ទៅ​ ពន្ធនាគារ​ ចង្អៀតខ្លាំងណាស់។»

ប្រជាពលរដ្ឋដែលមិនសប្បាយចិត្តល្បែងសុីសង ដែលកើតមានក្នុងមូលដ្ឋានរបស់គាត់ បានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋានស្រុកស្អាង មេត្តាមានវិធានការ ទប់ស្កាត់ទៅលើទីតាំងសៃវៀនមាន់ជល់ខាងលើនេះ ដើម្បីស្របទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល នឹងគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចផងទាន។

សូមបញ្ជាក់ថារូបភាពសៃវៀន បញ្ជល់មាន់នេះ ក្រុមអ្នកសាព័ត៌មាន បានចុះថតផ្តិតយក នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ ដូចក្នុងយាមកាម ក្នុងរូបភាព៕

អង្គភាពសារព័ត៌មាន ចេញផ្សាយ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ធ្វើ
សេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំឱ្យលោកបានជ្រាប តែប៉ុណ្ណោះ គ្មានគោលបំណងមួលបង្កាច់បង្ខូចឡើយ រិះគុនក្នុងន័យស្ថាបនា។ សូមអរគុណ

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!