ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បាត់ដំបង៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន អ្នក​សារ​ព័ត៌មាន និងប្រើប្រាស់បណ្តា​ញ​សង្គមបានជ្រាបថា​ថ្មីៗនេះឃេី​ញ​ឃ្លីប វីដេអូមួយរបស់ស្រី្តឈ្មោះ​សំ​ សុខា​ (បច្ចុប្បន្នកំពុងរស់នៅក្រៅ​ប្រទេស)ចោទប្រកាន់លោក សាត គឹម សាន អតីតស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង ដោយមានលោកវរសេ​នីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរងទទួ​លដឹកនាំការិយាល័យនគរ​បាល​ព្រហ្មទ័ណ្ឌកម្រិតស្រាល​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំ​បងថា(ជាអ្នកជួញដូរគ្រឿងញៀន​)ដោយ​យកគ្រឿងញៀនទៅឱ្យពលរដ្ឋជាអ្នកចែក ចាយហេីយចាប់អ្នកចែកចាយគ្រឿងញៀនជាស្រ្តីម្នាក់ បញ្ជូនទៅតំ​ណា​ង​អយ្យការអមសាលាដំបូងខេត្តបាត់ដំបងទាមទារប្រាក់ពីប្រជាពលរដ្ឋនោះក្នុងពេលដែលស្រ្តីម្នាក់ គ្មានប្រាក់បង់ឱ្យ​គឺតំណាងអ​យ្យការ​ចោទប្រកាន់ ប្តីជាប់ទោសជំនួសប្រពន្ធហេីយបេីមាន ដីគឺរិបអូសដីយកទៀតផង។

ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ សូមធ្វេីការបដិសេធ​ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិត ដែលបានចោទប្រកាន់ទាំងកំរោលដោយគ្មានភស្តុតាង មកលើកងកម្លាំងនគរបាលពិ សេស លោកវរសេនីយ៍ឯកឈឿង​ គឹមសុង​ ស្នងការរង​ ដែលក្នុងរយៈ​ពេលកន្លងទៅលោកបាន​បំ​ពេញភារកិច្ចលេីការងារជំនាញ​នគរបាលព្រហ្មទ័ណ្ឌ តែប៉ុណ្ណោះ​ មិនមានពាក់ព័ន្ធករណីបង្រ្កាបគ្រឿង​ញៀន​នោះទេ​ហេីយលោក បានបង្កេីតស្នាដៃល្អក្នុងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ​ ក្នុងខេត្តបាត់​ដំបង​ ការបង្រ្កាបបទល្មេីស​ព្រហ្មទ័ណ្ឌ។

ករណីនេះសមត្ថកិច្ចនគរបាលនឹងបន្តធ្វេីការ​ស្រាវជ្រាវ និងអនុវត្តវិធាន​ការតាមផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ​សំ សុខា​ ជាមួយនេះសូមកុំបន្តចែកចាយនូវព័ត៌មានមិនពិតបែបនេះ ដែលអាចនាំទៅដល់ការ ប្រឈមមុខខាងផ្លូវច្បាប់។

សូមជម្រាបជូនថាបុគ្គលឈ្មោះ សំ សុខា តែងតែបង្ហោះវីដេអូប្រមាថ មាក់ងាយ​ ចោទប្រកាន់រាជរដ្ឋាភិ​បាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថា​ប័ន​រាជរដ្ឋាភិបាល ក្នុងចេតនាមួលបង្កាច់​ បំភ្លៃការពិត និងញុះញង់បំបែក បំបាក់ផ្ទៃក្នុងរាជរដ្ឋាភិបាល ធ្វេីឱ្យមានការភាន់ច្រឡំក្នុងស្រ​ទាប់​មហាជន។

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​អ្នកសារព័ត៌មាននិងអ្នកប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាននិងសូមកុំមាន​ការភាន់ច្រឡំ​ចំពោះការចោទប្រកាន់​ ៕(ក្រុមការងារព័ត៌​មាន​និងប្រតិកម្មរហ័​ស​)

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!