ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ប្រធានគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលចូលរួមគាំទ្របណ្តុះគំនិតស្អាត បៃតង និងចីរភាព នៅក្នុងប្រទេសកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាររសៀលថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិល បានរួមគ្នាបង្ហាញការប្តេជ្ញាចិត្តចូលរួមដោះស្រាយបញ្ហាបរិស្ថាន ជាពិសេសចូលរួមអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ការធានាឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាព ដែលជាកត្តាចាំបាច់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីអនាគតកម្ពុជាស្អាត បៃតង និងធ្វើឱ្យផ្ទះយើងទាំងអស់គ្នា មានការអភិវឌ្ឍកាន់តែរឹងមាំ មានការរីកចម្រើន ប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ជាមួយ តំណាងគណបក្សនយោបាយនិងសម្ព័ន្ធអង្គការសង្គមស៊ីវិល អំពីការសហការគ្នាធ្វើយ៉ាងណា ជំរុញ ភាពស្អាត ទាំងក្នុង និងខាងក្រៅ ទាំងនៅលើដែនគោក ដែនទឹក និងដែនអាកាស ដែលផ្លាស់ប្តូរឥរិយាបថនៃការរស់នៅថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ គឺជាការទាក់ទាញយ៉ាងសំខាន់ សម្រាប់ភ្ញៀវទេសចរណ៍ និងការវិនិយោគកាន់តែច្រើនឡើងមកប្រទេសកម្ពុជា ធ្វើឱ្យកម្ពុជាមានភាព ល្បីរន្ទឺលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ការចូលរួមពីអ្នកស្រឡាញ់បរិស្ថានពិតប្រាកដ គឺស្រឡាញ់កម្ពុជា មិនធ្វើនយោបាយធ្វើបាបខ្មែរ ធ្វើឱ្យខ្មែរអាប់ឱនកិត្តិយសនោះទេ ការចូលរួមគ្នាដើម្បីកម្ពុជាស្អាត គឺធ្វើឱ្យផ្ទះរបស់យើងទាំងអស់គ្នាស្អាត។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យតំណាងគណបក្សនយោបាយនិងសម្ព័ន្ធអង្គការសង្គមស៊ីវិលទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ជាពិសេសចូលរួមដើមត្នោត ដើម្បីថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ បង្កើតគម្របបៃតងនៅកម្ពុជា និងជាកំណប់ទ្រព្យ ទុកឱ្យកូនចៅបន្ថែមទៀត។

សូមបញ្ចាក់ថា ថ្វីបើតំណាងគណបក្សនយោបាយ មាននិន្នាការផ្សេងៗគ្នាក៏ពិតមែន តែចំពោះការងារវិស័យបរិស្ថានវិញបែរជាធ្វើឱ្យអ្នកមាននិន្នាការផ្សេងៗគ្នា ងាកមកធ្វើការជាមួយគ្នាទៅវិញ កត្តានេះបានសរបញ្ជាក់ឱ្យឃើញថា បរិស្ថានគ្មានការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពីព្រោះថាគ្រោះធម្មជាតិដែលកើតឡើងហើយ គឺតែងតែផ្តល់ទុក្ខទោសឱ្យមនុស្ស សត្វ និងធម្មជាតិដោយគ្មានការលើកលែងនៅទូទាំងសកលលោក។ នេះជាលើកទី១ហើយ ដែលប្រជាពលរដ្ឋខ្មែរបានឃើញ បានលឺអំពីចំណុចស្របស៊ីគ្នា រវាងតំណាងគណបក្សនយោបាយ ដែលមាននិន្នាការផ្សេងៗគ្នា តែមកធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!