ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ដែលបានជួយសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូក ខេត្តកណ្ដាល ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ បានយ៉ាងល្អប្រសើរ ដោយមិនមានសំរាមពាសវាលពាសកាលឡើយ។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ការកោតសរសើរ និងថ្លែងអំណរគុណបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្ត យុវជន ស.ស.យ.ក អង្គការសម្អាតទន្លេ សមុទ្រ រដ្ឋបាលក្រុង-សង្កាត់ និងបុគ្គលិកសម្អាតអនាម័យ ក្នុងការសម្អាតអនាម័យបរិស្ថាន ក្នុងពិធីប្រណាំងទូកខេត្តកណ្ដាល ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល អស់រយៈពេល ២ថ្ងៃ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅសួរច្រើនមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។

ឯកឧត្តមបន្តថា៖ ក្នុងរយៈពេលពីរថ្ងៃ នៃព្រឹត្តិការណ៍ពិធីប្រណាំងទូកនៅក្រុងតាខ្មៅ អ្នកស្ម័គ្រចិត្តក្នុងការសម្អាតអនាម័យបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យពិធីប្រណាំងទូកនៅក្រុងតាខ្មៅ មានសោភ័ណភាពស្អាត លើកកម្ពស់អនាម័យបរិស្ថាន មិនមានសំរាមពាសវាលពាសកាល ដែលនេះសបញ្ជាក់ឱ្យឃើញថា ការយកចិត្តទុកដាក់របស់បងប្អូនអ្នកស្ម័គ្រចិត្ត ក្នុងការសម្អាតនូវអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ ពិសេសទាំងមុនពិធី និងក្រោយពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ កន្លែងស្នាក់នៅរបស់កីឡាករទូក និងកន្លែងផ្សេងៗទៀតមិនមានសំរាមពាសវាលពាសកាលឡើយ។

ឯកឧត្តម បន្ថែមថា៖ ក្រៅពីការយកចិត្តទុកដាក់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត របស់អ្នកស្ម័គ្រចិត្តយើង និងបងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូក បានយកចិត្តទុកដាក់វេចភ្ជាប់ និងទុកដាក់សំរាម ប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន ដែលធ្វើឱ្យពិធីប្រណាំងទូកខេត្តកណ្ដាល មានសោភ័ណភាពស្អាត និងបង្កភាពសប្បាយរីករាយ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់អ្នកស្ម័គ្រចិត្ត ដែលបានចូលរួមសម្អាតអនាម័យបរិស្ថាន សូមបន្តចែករំលែកនូវបទពិសោធន៍ ការទុកដាក់សំរាម វេចខ្ចប់សំរាម ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាធ្វើឱ្យខេត្តកណ្ដាលយើងទាំងមូល កាត់បន្ថយសំរាមពីរាយប៉ាយ និងឈានដល់ខេត្តកណ្ដាលគ្មានសំរាមរាយប៉ាយ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!