ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!=>(អត្ថបទព័ត៌មាន ដកស្រងចេញពីគណនេយ្យផេកហ្វេសប៊ុក ផ្លូវការរបស់​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​) បើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ
0

ឯកឧត្ដម នេត្រ ភក្ត្រា ក្រសួងព័ត៌មាន៖ ដំណើរទស្សនកិច្ចផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ នៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសាន្ត លើកទី១ បានទទួលការចាប់អារម្មណ៍ខ្ពស់ពីសាធារណជន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ផ្សាយចេញពីទីស្នាក់ការកណ្តាល ខេត្តកណ្តាល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសាន្ត បានថ្លែងថា ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន្តមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី១ បានទទួលការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។

លោករដ្ឋមន្ត្រី បានបន្តថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី១ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសាធារណជនប្រមាណ២០០នាក់ ដែលជាប្រជាពលរដ្ឋ និស្សិត ព្រះសង្ឃ និងបញ្ញវន្តនានា។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា នេះជាសៀគ្វីទស្សនកិច្ចទិសឦសាន ១ ក្នុងចំណោម ៣ ដែលត្រូវបានរៀបចំដើម្បីផ្តល់ឱកាសដល់សាធារណជនបានទៅទស្សនានិងស្វែងយល់ដោយផ្ទាល់នៅតាមបណ្តោយព្រំដែន។ តម្រាយផ្លូវ២ សម្រាប់ទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃនេះគឺទស្សនកិច្ចខេត្តស្ទឹងត្រែង និងរតនគិរី និងមួយទស្សនកិច្ចខេត្តក្រចេះ និងមណ្ឌលគិរី ដែលទស្សនកិច្ចទៅកាន់តំបន់ ២ នេះនឹងត្រូវសម្រាកនៅតំបន់នោះមួយយប់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកចូលរួមបានទស្សនាជាក់ស្តែងនូវបង្គោលព្រំដែន ផ្លូវក្រវាត់ព្រំដែន រួមនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅក្នុងបណ្តាខេត្តភូមភាគឦសាន ជាមួយការធ្វើបទបង្ហាញ និងការពន្យល់ពាក់ព័ន្ធនឹងកិច្ចការងារព្រំដែន និងការកសាងផ្លូវក្រវាត់ព្រំដែនដោយមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងកងវិស្វកម្ម ក៏ដូចជាបទបង្ហាញពីលោកអភិបាលខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរីផងដែរ។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ដំណើរទស្សនកិច្ចមួយថ្ងៃនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន។ មួយថ្ងៃនៃដំណើរទស្សនកិច្ចបានធ្វើឱ្យអ្នកចូលរួមទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងអស់មន្ទិលសង្ស័យលើបញ្ហាទឹកដី។

លោក នេត្រ ភក្ត្រា បានគោរពថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតដែលបានឧបត្ថម្ភគាំទ្រចំពោះដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ។

សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!