ទាន់ហេតុការណ៍
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ=>សម្តេចធិបតី លើកឡើង៤ចំណុច ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ជាមួយនាយករដ្ឋមន្ត្រី
0

បងប្អូនប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយដោយបានឮដំណឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានផ្ដល់គម្រោងស្ថាបនាពង្រីកផ្លូវលេខ៤២ នៅតំណាក់កាលទី២ ដែលមានប្រវែង3700m និងត្រៀមដាក់អំពូល សូឡា បំភ្លឺតាមដងផ្លូវជូន…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខណ្ឌព្រែកព្នៅ៖នាព្រឹកថ្ងៃអាទិត្យទី២៥ខែសីហាឆ្នាំ២០២៤
លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសហការណ៍ ជាមួយលោក ឆួន ឆាំ ចៅសង្កាត់ពង្សាំង លោកប្រធានភូមិ លោកគ្រូ នាយកសាលា បឹងប្រិយ៍ សិស្សានុសិស្ស បងៗប្រជាការពារ រៀបចំឈូសឆាយ សំអាតដី ដែលពូន ជាពុំនូកៗ ជាប់តាមបណ្តោយផ្លូវដែលកំពុងពង្រីកបាន សំរេចរួចរាល់ ត្រៀមអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ប្រកបសុខដុមរមនា។

សុំរំលឹកផងដែរថាផ្លូវលេខ៤២ ជាផ្លូវមួយដ៏សំខាន់ណាស់សំរាប់ បំរើដល់ សេដ្ឋកិច្ច និងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ដែលតភ្ជាប់ ពីផ្លូវលេខ១៥១ រហូតដល់ព្រំប្រទល់ខណ្ឌកំបូល ដោយមានប្រវែងប្រមាណជាង7000m ទទឺង6m .រហូតមកដល់សព្វថ្ងៃនេះ ក្រោយពីមានវត្តមានលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកបានស្នើសុំ ដល់ថ្នាក់លើដើម្បីពង្រីកផ្លូវនេះអោយបានធំទូលាយជាងមុន។ក្នុងនោះផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកក៏បានយល់ព្រម ដោយតំណាក់កាលទី១ ចាប់ពីផ្លូវ លេខ១៥១ រហូតដល់សាលាបឋមសិក្សា បឹងប្រិយ៍ ដែលបានពង្រីកផ្លូវសងខាង2mម្ខាង ចាក់បេតុងឆ្អឹងដែក កំរាស់1តឹកកន្លះ ។

នាពេលបន្តទៀតនេះ នៅតំណាក់កាលទី២ ចាប់ពីសាលាបឋមសិក្សាបឹងប្រិយ៍ រហូតដល់ព្រំប្រទល់ខណ្ឌកំបូល និងបំពាក់អំពូល ភ្លើង សូឡា បំភ្លឺតាមផ្លូវជូនបងប្អូនប្រជាពលរដ្ឋថែមទៀតផង។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ៤២ ដែលស្ថិតនៅក្នុងសង្កាត់ពង្សាំងនឹងខណ្ឌព្រែកព្នៅ សុំថ្លែងអំណរគុណ ជាខ្លាំងដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅដែលបានជួយកសាងពង្រីកផ្លូវជូនពួកគាត់ និងសុំសូមគោរពជូនពរដល់លោកទាំង២មានសុខភាពល្អ អាយុវណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!