ទាន់ហេតុការណ៍
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ=>សម្តេចធិបតី លើកឡើង៤ចំណុច ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ជាមួយនាយករដ្ឋមន្ត្រី
0

ឯកឧត្តម ង៉ូវ បូរីណា បន្តយុទ្ធនាការ ពន្លកបៃតង​ ស្រុកអូរាំងឪ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តត្បូងឃ្មុំ៖ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូរាំងឪ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអមដំណើរដោយលោកជំទាវ​ ងិន​ លីណា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន អនុរដ្ឋលេខាធិការ​ លោក​ ងួន​ ប៉ុណ្ណា​ន អភិបាល​ នៃគណៈអភិបាលស្រុកអូររាំងឪ​ អភិបាលរង មន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ យុវជនសសយក យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកអូរាំងឪ និង​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​៤០០នាក់​ បានបន្តធ្វើយុទ្ធនាការដាំដើមក្ងោកចំនួន ១ ០០០ដើម ជុំវិញឧទ្យានទន្លេស្ងួត នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨​ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្នល់កែង​ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ឆ្លៀត​ក្នុង​យុទ្ធនាការ​ពន្លកបៃតង​នេះផងដែរ​ ឯកឧត្តម ង៉ូវ បូរីណា បាន​ពាំនាំ​យកការសួរសុខទុក្ខ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​សូម​កោតសរសើរ​ចំពោះ​ បងប្អូន​ប្រជាពលរដ្ឋ​ និង​មន្ដ្រី​អាជ្ញាធរ​ គ្រប់​រូប​ ដែល​ស្រឡាញ់​បរិស្ថាន​ និង​បាន​ចូលរួមបន្តយុទ្ឋនាការដាំដើមក្ងោកចំនួន ១ ០០០ដើមក្នុងឱកាសនោះផងដែរ។
ឯកឧត្ដម​ បានបន្ដលេីកឡេីងថា​ ពន្លកបៃតង​ជាដេីមទុន​ដ៏មាន​សក្ដានុពល​ លេីការ​ស្រូបទាញ​វិស័យ​ទេសចរណ៍​ក្នុងសហគមន៍​ និង​អន្ដរជាតិ​ ដូច្នេះ​យើង​ទាំងអស់​គប្បី​ត្រូវ​ចូលរួម​ដាំដេីមឈេី​ឱ្យ​បាន​គ្រប់​ៗគ្នា​ ការដាំដេីមឈេី​ ររបស់បងប្អូន​ប្រជាពលរដ្ឋ​ គឺ​ជា​ការរក្សាបាន​នូវ​ភោគទ្រព្យ​ដ៏មាន​តម្លៃ​ សម្រាប់​យុវជន​ជំនាន់​ក្រោយ​ៗ។

មុន​នឹង​បញ្ចប់​ ឯកឧត្តម ង៉ូវ បូរីណា រួមទាំង​អាជ្ញាធរ​ ប្រជាពលរដ្ឋ​ បាន​សម្ដែង​នូវការ​ ប្តេជ្ញា គាំទ្រ និង​ជឿជាក់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ លេីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៏ CLV-DTA ផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!