ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញត្រៀមរួចរាល់ តាមដានសភាពការណ៍ ល្បាត អន្តរាគមន៍ និងទប់ស្កាត់ក្រុមចលនាជ្រុលនិយមដែលគ្រោងធ្វើបាតុកម្មប្រឆាំង​ និងផ្ដួលរំលំរាជរដ្ឋាភិបាលនាថ្ងៃ១៨ សីហា, បើសង្ស័យ ត្រូវចាប់ខ្លួនជាបន្ទាន់ (Video inside)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចស្រេចដើម្បីទប់ស្កាត់ក្រុមចលនាជ្រុលនិយម ដែលគ្រោងធ្វើបាតុកម្មប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាល នាថ្ងៃ១៨ ខែសីហា ខាងមុខនេះ ដោយបានបែងចែកជា ក្រុមការងារតាមដានសភាពការណ៍ ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍។

ចំពោះក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងរៀបចំធ្វើបាតុកម្មប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨ ខែសីហានេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនឲ្យកើតមានចលនាជ្រុល និយមខាងលើនេះ កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយធានាបាន១០០ភាគរយ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ជាអ្នកដឹកនាំក្រុមការងារតាមដានសភាពការណ៍ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍នេះ នៅគោលដៅទីលានប្រជាធិបតេយ្យ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ និងភូមិសាស្ត្រ ខណ្ឌទាំង១៤ ហើយក្រុមការងារនេះមានសមាសភាពចូលរួមដូចខាងក្រោម៖

*ទី១៖ ក្រុមការងារល្បាត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖

ក-ក្រុមការងារល្បាត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ មានចំនួន២ក្រុម ក្នុងនោះ ក្រុមទី១៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង។

*ទី២៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង។ ក្រុមទាំងពីរនេះ មានភារកិច្ច ប្រមូលផ្តុំកម្លាំង និងមធ្យោបាយ ជួបជុំគ្នា នៅមុខកីឡដ្ឋានជាតិមរតតេជោ (មហាវិថីឈ្នះឈ្នះ) សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើការល្បាត នៅគោលដៅទីលានប្រជាធិបតេយ្យ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ និងតាមដងផ្លូវនានា ដោយកាត់តាម គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក៏ដូចជាភូមិសាស្ត្រស្មុគស្មាញ និងតាមបណ្តាសំណង់មិនរៀបរយនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន០២ដង ក្នុង១ថ្ងៃគឺ ពេលព្រឹក ចាប់ពីម៉ោង ០៨:៣០នាទី តទៅ និងពេលយប់ ចាប់ពីម៉ោង ១៩:០០នាទីតទៅ។

ដោយឡែកក្នុងករណីមានការសង្ស័យ អំពីមានការប្រមូលផ្តុំ ឬតវ៉ា នៅត្រង់ចំណុចទីតាំង ឬដងផ្លូវណាមួយនោះ ត្រូវចាត់វិធានការឃាត់ខ្លួន និងរាយការណ៍ជូនមកលោកអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ដឹកនាំអនុវត្តបន្ត។

ខ-ក្រុមការងារល្បាតរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដឹកនាំដោយ លោក លោកស្រី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដឹកនាំដោយ លោកអធិការនគរបាលខណ្ឌ។ កងរាជអាវុធហត្ថខណ្ឌទាំង១៤ ដឹកនាំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងប្រជាការពារខណ្ឌ ដឹកនាំដោយលោកប្រធានប្រជាការពារខណ្ឌ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!