ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

សម្តេច ម៉ែន សំអន អញ្ជើញប្រកាស លោកជំទាវ កែសួន សុភី ជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពថ្មីសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ នៅក្រោយការកែសម្រួលសមាសភាពជាថ្មី ដោយមានលោកជំទាវ កែសួន សុភី ស សុខា ជាប្រធានកិត្តិយស ខណៈដែលលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានសាខា
សមាគម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ផ្អែកតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកកម្ពស់សកម្មភាពស្រ្តី យកចិត្តទុកដាក់ លើកស្ទួយតម្លៃស្រ្តី លើកកម្ពស់ស្ថានភាពស្រ្តី លុបបំបាត់ការរើសអើងស្រ្តីងាយរងគ្រោះ និងជម្រុញស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការងារនយោបាយ ការងារសេដ្ឋកិច្ច សង្គម ដែលស្រ្តីជាកម្លាំងចលករដែលមិនអាចខ្វះបាន ។

មានប្រសាសន៍ក្នុងពិធីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមអបអរសាទរចំពោះលោកជំទាវ កែសួន សុភី ស សុខា ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសសាខាសាមគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះឱ្យបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាពដូចជា ពង្រឹងរបៀបរបបធ្វើការ ចេះបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខាទូទាំងអង្គភាពឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា»។

សម្តេចកិត្តិសង្គហបណ្ឌិតបានគូសបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាសមាគមដែលបានបន្តវេនពីសមាគមនារីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតតាំងពីថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៧៨ ដោយបានចាប់កំណើតឡើងក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបនូវគ្រោះមហន្តរាយបង្កឡើងដោយរបបប្រល័យពូជសាសន៍ ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។ ក្នុងរយៈពេលនេះ រចនាសម្ព័ន្ធសង្គមជាតិទាំងមូលបានត្រូវបំផ្លាញដល់ឫសគល់ ទឹកដីកម្ពុជាទាំងមូលពោរពេញដោយគំនរផេះផង់ និងជោគជាំដោយឈាម និងទឹកភ្នែក ។ ក្រោយថ្ងៃមហាជ័យជំនះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ សមាគមនារីបានប្រមូលផ្តុំចងក្រងនារីជាក្រុម និងបានបំផុសបងប្អូននារីគ្រប់ស្រទាប់រួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍១១ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្តារកសាង និងការពារមាតុភូមិ ទប់ស្កាត់ការវិលមកវិញនៃរបបប្រល័យពូជសាសន៍ និងបានសហការជាមួយក្រសួង/ស្ថាប័ន និងសមាគមនារីនៃបណ្តាប្រទេសជាមិត្តជាច្រើន ដើម្បីសុំជំនួយសង្គ្រោះបន្ទាន់ជួយដល់នារីដែលកំពុងជួបការលំបាកក្នុងជីវភាព និងបានខិតខំពង្រឹង និងជំរុញសកម្មភាពដោយផ្តោតសំខាន់លើការបង្កើតគោលនយោបាយដើម្បីការពារស្ត្រី និងកុមារ អប់រំស្ត្រីឱ្យកសាងគ្រួសារដែលមានសុភមង្គល របៀបរស់នៅមានសីលធម៌ល្អ លើកកម្ពស់ និងផ្តល់អំណាចដល់ស្ត្រីក្នុងជីវិតប្រចាំថ្ងៃ ដែលនាំទៅដល់ការផ្តល់អំណាចក្នុងសង្គម និងនយោបាយ លើកកម្ពស់សមភាពយេនឌ័រ ការការពារសិទ្ធិស្ត្រី ការពារស្ត្រីពីការរំលោភបំពានក្នុងគ្រួសារ ពិសេសបានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពស្ត្រី ដើម្បីបង្កើនចំនួនស្ត្រីក្នុងតំណែងក្នុងវិស័យនយោបាយ និងការសម្រេចចិត្តជាដើម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!