ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី នៅមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន ប្រធានគណបក្សខេត្តកណ្ដាល
ឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាល និងជា អនុប្រធានគណបក្សខេត្ត និងឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី-ខេត្ត
នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានចូលរួមជាអធិបតី ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី នៅមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ចំនួន២២៣នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។

ក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន  បានថ្លែងនូវការអបអរសាទរចំពោះសមាជិក សមាជិកា ដែលត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាថ្ងៃនេះ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំឡើយ គឺកើតចេញពីការភ្ញាក់រលឹក ដោយការមើលឃើញជាក់ស្ដែងអំពីអំពើល្អ អំពីគុណបំណាច់ក្នុងការរក្សាសុខសន្តិភាព និងការដាក់ចេញនូវគោលនយោបាយដ៏ល្អក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម គួច ចំរើន បានបញ្ចាក់ថា ការបញ្ចូលសមាជិកគណបក្សថ្មី គឺជាគោលបំណងសំខាន់របស់គណបក្ស ដើម្បីបង្រួបបង្រួមកម្លាំងជាតិពីគ្រប់និន្នាការនយោបាយទាំងអស់ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពាររបបរាជានិយម ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បន្តពង្រឹងការអភិវឌ្ឍប្រទេសជាតិ ឲ្យស្ថិតស្ថេរយូរអង្វែងតរៀងទៅ ។

ឯកឧត្តមបានរំលឹក និងជម្រាបជូនក្មួយៗ យុវជន និងពូមីង ដែលជាសមាជិកបក្សថ្មី អំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃបដិសន្ធិ រហូតមកដល់បច្ចុប្បន្ន ដែលមានអាយុកាល ៧៤ឆ្នាំហើយ គិតមកដល់ឆ្នាំ២០២៤នេះ  ហើយគណបក្សប្រជាជនកម្ពុជាគឺមានគុណបំណាច់ធំធេងណាស់ ក្នុងការស្វែងរកសន្តិភាព និងកសាងសេដ្ឋកិច្ចសង្គម ឲ្យមានការរីចម្រើនលើគ្រប់វិស័យ ដោយឈរលើមាគ៌ាគោលនយោបាយ ឈ្នះ-ឈ្នះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណបក្សខេត្ត បានស្នើ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាដែលទើបបានបញ្ចូលថ្មី ត្រូវចូលរួមជីវភាពនយោបាយគណបក្ស នៅតាមសាខាគណបក្សនៅមូលដ្ឋាន តាមការចាត់ចែង រៀបចំរបស់គណៈកម្មាធិការគណបក្សក្រុង/ស្រុក ឃុំ/សង្កាត់, ត្រូវខិតខំប្រតិបត្តិឲ្យ បានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងល័ក្ខន្តិកៈរបស់គណបក្ស។ ត្រូវខិតខំលើកកម្ពស់សមត្ថភាព ការយល់ដឹងអំពីគណបក្សប្រជាជនកម្ពុជា ខិតខំបន្តការឃោសនា អប់រំបងប្អូន កូនចៅ សាច់ញាតិ គាំទ្រនិងចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!