ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីរួមចំណែកក្នុងការពារជីវៈចម្រុះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានសម្តែងនូវការសាទរចំពោះក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងការការពារជីវៈចម្រុះជាមួយក្រសួងបរិស្ថានប្រកបដោយការទទួល ខុសត្រូវក្នុងសង្គម ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។ ការសាទររបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យ ការបំពាក់ឧបករណ៍ត្រួតពិនិត្យការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងរោងចក្ររបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស រាជធានីភ្នំពេញ។

ជាមួយគ្នានេះ តាមយន្តការបច្ចុប្បន្ន ការវាយតម្លៃទីតាំង ការអង្កេតតាមដាន និងការធ្វើអធិការកិច្ចប្រភពបំពុល អគ្គនាយកដ្ឋានគាំពារបរិស្ថាន ត្រូវបញ្ជូនមន្ត្រីចុះពិនិត្យនៅតាមទីតាំងដោយផ្ទាល់ ដែលការងារនេះត្រូវចំណាយធនធានច្រើន ទាំងធនធានមនុស្ស ពេលវេលា ថវិកា និងមានការរំខាតដល់រោងចក្រសហគ្រាសទៀតផង ជាក់ស្តែងក្រោយការវាយតម្លៃ និងយោងតាមបទពិសោធ៍ពីបណ្តាប្រទេសជាច្រើន ក្រសួងបរិស្ថានបានរៀបចំ និងដាក់ឱ្យប្រើ ប្រកាសលេខ៣០២ចុះថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២១  ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ដែលមានវិសាលភាពអនុវត្តចំពោះរាល់ប្រភពបំពុល អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងសុខភាពសាធារណៈ តាមរយៈការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ Online ដែលអនុញ្ញាតឱ្យក្រសួងធ្វើការតាមដានត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ទាន់ពេលវេលាជាក់លាក់ (Real Time) និងមានចំណាត់ការភ្លាមៗចំពោះប្រភពបំពុលបរិស្ថាន។

សូមបញ្ជាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវនៅក្នុងរោងចក្រ សហគ្រាស គឺជាយន្តការប្រកបដោយតម្លាភាពរវាងក្រុមហ៊ុនដែលជាម្ចាស់ប្រភពបំពុល និងក្រសួងបរិស្ថាន ព្រមទាំងជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រាវជារួម ដើម្បីទទួលបានភាពស្អាត សុវត្ថិភាពបរិស្ថាន កាត់បន្ថយបានពីការបំពុលដោយការបញ្ចេញសំណល់រាវខុសពីស្តង់ដារអនុញ្ញាត និងធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!