ទាន់ហេតុការណ៍
រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!
0

បុគ្គលឈ្មោះ លី ច្រៃ ធ្វើជាមិនដឹងមិនឮនូវសេចក្តីណែនាំរបស់ អាជ្ញាធរមូលដ្ឋាន ក្នុងការអោយរុះរើ សំណង់ ដែលខ្លួនបានលួចសាងសង់ មកលើប្រលាយមេរបស់រាជរដ្ឋាភិបាល ដែលកំពុងតែអភិវឌ្ឍន៍បែបនេះ..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខណ្ឌព្រែកព្នៅ៖សុំរំលឹកផងដែរថា កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២៤ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចុះទៅ ជូនដំណឹងដល់បុគ្គល ឈ្មោះ លី ច្រៃ ដែលរស់នៅតាមផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ សុំអោយផ្អាកការលួចសាងសង់ រោងហាលត្រី ជាបន្ទាន់ពីព្រោះការសាងសង់របស់ បុគ្គលរូបនេះបានបំពានទៅនឹង ចំណីខ្នងប្រលាយរបស់រដ្ឋ ជាពិសេសគ្មានសុំការអនុញ្ញាតពី អជ្ញាធរឡើយ គឺលួចលាក់សាងសង់តាមតែទំនើងចិត្តតែម្តង។

បន្ទាប់ពីអជ្ញាធរ បានចុះទៅប្រាប់ណែនាំរួចហើយនោះ បុគ្គល លី ច្រៃ ក៏បានកែនសមាជិក ក្រុមតវ៉ារបស់ខ្លួន មកប្រឆាំងនិងអជ្ញាធរភ្លាម ដោយ មានបងធំ គឺលោកស្រី ស៊ា ដាវី មកពីគណបក្សភ្លើងទៀន ជាមេខ្លោង ដោយកែនមនុស្ស មានចាស់ មានក្មេង មកធ្វើការតវ៉ា ជាមួយនឹង អជ្ញាធរមូលដ្ឋានផងដែរ បង្កអោយ បុគ្គលឈ្មោះ លី ច្រៃ មានខ្នងបង្អែក សំរាប់ការលួចលាក់ សាងសង់សំណង់រោង ហាលត្រី របស់ខ្លួន កាន់តែរីកធំឡើងៗរហូតដល់រំលោភលើខ្នងប្រលាយមេ របស់រដ្ឋថែមទៀតផង។

ជាពិសេសបុគ្គល ឈ្មោះ លី ច្រៃម្នាក់នេះមិនដែលស្តាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋានឡើយ ធ្វើអ្វីតាមទំនើងចិត្ត ទាំងខ្លួនឯង ដឹងថា មករស់នៅលើ ចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ក៏ដោយ។

ប្រសិនជាបុគ្គលឈ្មោះ លី ច្រៃ មិនធ្វើការរុះរើទេ អជ្ញាធរមូលដ្ឋានលោកមានវិធានការ ចុះរុះរើ ពីព្រោះ ការលួចសាងសង់ រុករានទន្ទ្រានយកដីរដ្ឋ មកធ្វើជាកម្មសិទ្ធ រហូតដល់មានទំហំ ជិត១០០ម៉ែត្របួនជ្រុង គឺបានរំលោភយ៉ាងធ្ងន់ធ្ងរ បំផុត មកលើខ្នងប្រលាយរបស់រាជរដ្ឋាភិបាល និងបានរារាំងដល់ការអភិវឌ្ឍន៍ របស់ប្រទេសជាតិផងដែរ៕­

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!