ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ផ្សាយចេញពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ញូស៍ ខេត្តកណ្តាល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤

ខេត្តត្បូងឃ្មុំ÷ នៅសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន  និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអូររាំងឪ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ,ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ  និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកអូររាំងឪ  អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ដែលប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុង​សួនឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចួលរួមយ៉ាងច្រើនកុះករពីសំណាក់ មន្ត្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ត្រីថ្នាក់ដឹកនាំខេត្ដ​ និងសាលាស្រុកអូរាំងឪ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន​ សសយក​ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនបានមក​ពី​គ្រប់​ទិសទី​។

ក្នុងនោះដែរ​ ឯកឧត្តម ង៉ូវ បូរីណា បានអញ្ជើញដឹកនាំចូលរួម​ ពិធី​ពូនភ្នំខ្សាច់ និងស្រង់ទឹកព្រះ ព្រមទាំង​លេងល្បែងប្រជាប្រិយ​ ទាញព្រ័ត និងវាយក្អម និងបន្តទៅទស្សនាកីឡាបាល់ទះផងដែរ។

គូសបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ​ ឆ្នាំ​២០២៤​ ដែល​ប្រារព្ធ​រយៈពេល ៥ថ្ងៃ​ ឃេីញ​មានប្រជាពលរដ្ឋ​ និងភ្ញៀវ​ទេសចរណ៍​ជាតិ និងអន្តរជាតិចូល​រួម​កម្សាន្តយ៉ាងច្រេីន​កុះករ​ សរុបប្រមាណ​ ១០៣,០០០​ នាក់​ សម្រាប់​ ថ្ងៃ​ទី​១២​ មេសា​ ១២,៥០០នាក់​ ថ្ងៃ​ទី​១៣​ មេសា​ ១៧,៥០០នាក់​ ថ្ងៃ​ទី​១៤​ មេសា​ ២១,៥០០​ នាក់
ថ្ងៃ​ទី​១៥​ មេសា​ ២៥,៥០០​ នាក់​ និងថ្ងៃ​ទី​១៦​ មេសា​ ២៦,០០០​ នាក់

ឯកឧត្តម បានមានប្រសាសន៍ទៀតថា សង្ក្រាន្តគឺជាពិធីបុណ្យប្រពៃណីជាតិ ដ៏សារៈសំខាន់សម្រាប់ជនជាតិខ្មែរ ដែលមានតាំងពីបុរាណកាលមក តែងមានទំនៀមទម្លាប់ជួបជុំគ្នាដើម្បីសំដែងនូវរបាំ និងលេងល្បែងប្រជាប្រិយ៍នានាជាច្រើនដើម្បីកំសាន្តសប្បាយ ប្រកបដោយសាមគ្គីភាព និងភាតរៈភាពមិនដែលអាក់ខានឡើយ ជាពិសេសដើម្បីលើកស្ទួយពីវប្បធម៌ប្រពៃណីជាតិខ្មែររបស់ប្រទេសកម្ពុជា ឲ្យទូលំទូលាយលើឆាកអន្តរជាតិ។

ចុងបញ្ចប់ឯកឧត្តមបានប្រគល់ប័ណ្ណសរសើរដល់ក្រុមការងារដែលបានរៀបចំកម្មវិធីសង្ក្រាន្តអូររាំងឪ រួមនឹងកីឡាករបាល់ទះដែលបានទទួលជ័យលាភីលេខ ១ លេខ២ និងលេខ៣ ផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!