ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

​សមត្ថកិច្ច ក្រុង​តាខ្មៅ ឃាត់ខ្លួន​បុរស​ម្នាក់​សង្ស័យ​ពាក់ពាន់​ខុសច្បាប់​និង​សារធាតុ​ញឿន​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​ខេត្ត​កណ្តាល ៖ វេលា​ម៉ោង​១០,៤០​នាទី​ថ្ងៃ​អាទិត្យ ១៣​រោច ខែ​មិគសិរ ឆ្នាំជូត​ទោស​ក័ ពុទ្ធ​សករាជ​២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២០ ​សមត្ថកិច្ច​ក្រុង​តាខ្មៅ ធ្វើកា​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ​ស៊ី​ថា សេង​ថៃ​(​ហៅ​ថៃ​) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ទេព​អ​ជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ​កែច្នៃ តុ ទូ ។​

​វត្ថុតាង​ចាប់​យក​រួមមាន​៖
១.​ម៉ូតូ​១​គ្រឿង​ម៉ាក​និច​ពណ៏​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​១BP០៤៦៥
២.​ម្សៅ​ក្រាម​ពណ៏​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​ធំ​
៣.​ទូរស័ព្ទដៃ​ម៉ាក nokia (​អិន​ចុច​ពិល​)​ចំនួន​២​គ្រឿង​ពណ៏​ក្រហម​១​ពណ៏​ខៀវ​១
​កើតហេតុ​នៅ​ចំណុច​លើ​ផ្លូវ​បេតុង​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​។​

​បើ​យោង​តាម​ការបញ្ជាក់​ពី លោក យី វណ្ណដា អធិការ​ក្រុង​តាខ្មៅ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រែក​ហូរ​បានចេញ​ល្បាត​មកដល់​ចំណុច​កើតហេតុ​ខាង​លើក៍​ជួប​និង​ជនសង្ស័យ​កំពុង​តែ​ជិះ​ម៉ូតូ​ពេល​នោះ​កម្លាំង​យើង​មាន​ការសង្ស័យ​ក៍​ធ្វើការ​ឃាត់​សួរនាំ​តែ​ជនសង្ស័យ​មិន​ឈប់​ហើយ​ផ្តួល​ម៉ូតូ រត់គេច​ខ្លួន​លោត​ចូល​ក្នុង​បឹង​កំប្លោក​បាត់ទៅ​។​

​បន្ទាប់​មក​កម្លាំង​យើង​បាន​ធ្វើ​ការឆែកឆេរ​ក្នុង​កូន​កាបូបដៃ​ពណ៏​ខ្មៅ​ដែល​ដាក់​ជាប់​ជាមួយ​បន្តោង​កូនសោ​រក៍ឃើញ​មាន​សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​ធំ​នៅក្នុង​កូន​កាបូប ហើយ​លោក​មេ​ប៉ុស្តិ៍​ក៍​បាន​រាយការណ៍​ជូន​លោក​អធិការ​រួច​បញ្ជូន​វត្ថុតាង​មកកាន់​ផ្នែក​ជំនាញ​នៃ​អធិការ​ក្រុង​តាខ្មៅ​។​

​រួច​ហើយ​កម្លាំង​សម្ថ​កិច្ច​យើង​ក៍​បាន​បន្ត​រុករក​ជនសង្ស័យ​ទៀត​រហូតដល់​ម៉ោង​១៤-១៥​នាទី​ក៍​បាន​រកឃើញ​ជ​ន​សង្ស័យ​ងើប​ចេញពី​ក្នុង​ទឹក​បឹង​កំប្លោក​ប្រគល់​ខ្លួន​ជូន​សម្ថតិកិច្ច​យើង​យក​មក​ធ្វើ​ការសា​កសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ព្រែក​ហូរ​។​

​នៅ​ចំពោះមុខ​សម្ថតិកិច្ច​ជនសង្ស័យ​បាន​សារភា​ព​ថា​ម្សៅ​ក្រាម​ពណ៏​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​ធំ​នេះ​ពិត​ជា​របស់​ខ្លួន​ដែល​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ម្តុំ​ខាងកើត​រង្វង់​មូល​គួរ​ស្រូវ​ក្នុងតម្លៃ​៦០​ម៉ឺន​រៀល ។​

​បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុ​ត្រូវបាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​កសាង​សំណុំរឿង​តាម នីតិវិធី ផ្លូវច្បាប់ ៕
(​គេហ​ទំ​ពរ័ រដ្ឋា​អភិវឌ្ឍន៍ ញូយ៏​)
«​ត្រូវ​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​»

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!