ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

​សមត្ថកិច្ច​ក្រុង​តាខ្មៅ ឃាត់ខ្លួន លោក យ៉ែម ទី អ្នកបើកបរ​រថយន្ត​សាំ យ៉ុង​(​បញ្ច្រាស់ទិស​គ្នា​) វ៉ា​ជែង​ខុស​បញ្ចេ​ក​ទេស ចូល​ចំណែក​ផ្លូវ​របស់​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​គ្មាន​ថ្ងៃ​វិលត្រឡប់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​ខេត្ត​កណ្តាល ៖ នៅវេលា​ម៉ោង​១៨​និង​៤០​នាទី ថ្ងៃអាទិត្យ 13​រោច ខែ​មិគសិរ ឆ្នាំ​ជូត ទោស​ក័ ពុទ្ធ​សករាជ ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២០ ​សមត្ថកិច្ច​ក្រុង​តាខ្មៅ​ធ្វើកា​ឃាត់​ខ្លួន​លោក យ៉ែម ទី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សមាគម​ន៏ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជា​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង វ៉ា​ជែង​ខុស​បញ្ចេ​ក​ទេស ចូល​ចំណែក​ផ្លូវ​របស់​ម៉ូតូ បណ្ដាល​ឲ្យ​បុក​ស្លាប់​ប្រុស ០១ នាក់ ក្រោយ​ពី​បង្ករ​ហេតុ ត្រូវបាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ធ្វើ​ការឃាត់ខ្លួន​ជនបង្ករ​ភ្លាមៗ​។​

​ករណី​នេះ​កើតឡើង​ត្រង់​ចំណុច​ខាង​មុខ​ផ្ទះ ស៊ុយ ពៅ កាត់​កញ្ចក់ លើផ្លូវ​១១៥ ស្ថិតនៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។​

​បើ​យោង​តាម​ការបញ្ជាក់​ពី​លោក យី វណ្ណដា អធិការ​ក្រុង​តាខ្មៅ​បាន​ប្រាប់ថាៈ មុនពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​SAM YONG ISTANA(​សាំ​យ៉ុង​) ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-6774 បើកបរ​ដោយ​ឈ្មោះ យ៉ែម ទី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សមាគម ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ (​ឃាត់ខ្លួន​) រថយន្ត​បើក​ក្នុង​ទិសដៅ​ពី លិច ទៅ កើត មកដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក SUZUKI LETS ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HE-9186 (​ពាក់មួក​សុវត្ថិភាព និង​មាន​កញ្ចក់​មើល​ក្រោយ​) អ្នកបើក​ម៉ូតូ​ឈ្មោះ​ជិន មករា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​៨០ ផ្លូវលំ ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​(​ស្លាប់​នៅ​កន្លែងកើតហេតុ សព​ត្រូវបាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ព្រែក​សំរោង ដើម្បី​រងចាំ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ) ម៉ូតូ​បើក​ក្នុង​ទិសដៅ​ពី កើត ទៅ លិច (​បញ្ច្រាស់ទិស​គ្នា​) ចំពោះ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​បាន​យក​មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តា​មតិ​វិធី ៕
​គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍ ញូយ៏​

«​សូម មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ថ្ងៃនេះ​ថ្ងៃស្អែក​កុំអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!