ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល នាំយក​អំណោយ​មនុស្សធម៌ ប្រគល់ជូន​មជ្ឈមណ្ឌល​សំលេង​នៃ​សេចក្តីសង្ឃឹម​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​កណ្ដាល ៖ នា​រសៀល​ថ្ងៃ​សៅរ៍ ១២​រោច ខែ​មិគសិរ ឆ្នាំ​ជូត ទោស​ក័ ពុទ្ធ​សករាជ ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ ២០២០ ​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំយក​អំណោយ​មនុស្សធម៌ ទៅ​ឧបត្ថម្ភ​ជូន​ដល់​មជ្ឈមណ្ឌល​សំលេង នៃ​សេចក្តីសង្ឃឹម នៅ​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​លោក លោកស្រី​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​ទាំងអស់ ដោយ​ក្តី​នឹករឭក​ក្រៃលែ​ង និង​សូម​ឲ្យ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​៣​ប្រការ​គឺ
​រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត ហើយ​ត្រូវ​ឧស្សាហ៍​លាង​សំអាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់​កុល ដើម្បី​ចូលរួម​ការពារ​ការឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុងនោះ​ឯកឧត្តម បាន​សង្កត់ធ្ងន់ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​របស់​យើង សម្ដេច​តេជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទៅ ដោយ​បារម្ភ​គិតគូរ​ខ្លាច​ពលរដ្ឋ​មាន​ជួប​នូវ​បញ្ហា​ផ្នែក​ជីវភាព​រស់នៅ ឬ​ជំងឺ​ឈឺ​ស្កាត់​ផ្សេងៗ​។​

​អំណោយ​ដែល​បាន​ផ្តល់​ជូន​មជ្ឈមណ្ឌល​សំលេង​នៃ​សេចក្តីសង្ឃឹម រួមមាន​
​អង្ករ​២​តោន មី​៣០​កេស​តូច ត្រីខ​៣០០​កំប៉ុង ទឹកត្រី​១០​យួរ ទឹកស៊ីអ៊ីវ​១០​យួរ សាប៊ូ​រូប​សេក​១៤៤​ដុំ ទឹក​សុទ្ធ​២០​ដប​ធំ ស្មើនឹង​៤០០​លីត្រ ម៉ាស់ ៥០០​បន្ទះ ទឹក​អាល់កុល​១​កាន ស្មើនឹង​៣០​លីត្រ ថវិកា​ចំនួន​២​លាន​រៀល ។​

​ចំពោះ​លោកគ្រូ អ្នកគ្រូ​ដែល​មើល​ការខុសត្រូវ​កុមារ​១៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​៥​ម៉ឺន​រៀល ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​១០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​៤​ម៉ឺន​រៀល និង​កុមារកំព្រា ៤០​នាក់ ជូន​ក្នុង​១​នាក់ៗ ចំនួន​២​ម៉ឺន​រៀន​ផងដែរ ៕
​រដ្ឋា​អភិវឌ្ឍន៍​ញូយ៏​

«​ត្រូវ​រួម​គ្នា​ទប់ស្កាត់​កា​រីក​រាលដាល​នូវ​មេរោគ​ឆ្លង កូវី​ដ​១៩ ទាំងអស់គ្នា​»

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!