ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា
0

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គ្រូពេទ្យ សិស្ស និស្សិត គ្រូបង្រៀន មានតួនាទីដ៏សំខាន់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបជួបសំណេះសំណាល ជាមួយ ក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្ស និស្សិត ក្នុងរាជធានីភ្នំពេញ ចំនួន ៣៨០នាក់ នាព្រឹក ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ នៅវិមាន៧មករា, ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិតសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកប ដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមាន សុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ និងគ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលកូវីដ១៩ តាមរយៈ យុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងតាមអភិក្រមផ្ការីក ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ថ្លែងអំណរគុណ ថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ ក្នុងការប្រថុយប្រថាន និងការប្រឈមមុខខ្ពស់ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ រហូតទទួលបានលទ្ធផលល្អដូចសព្វថ្ងៃនេះ ។

លោកជំទាវបានបន្តទៀតថា គ្រូបង្រៀនមិនត្រឹមតែជាអ្នកបង្រៀនតែប៉ុណ្ណោះទេ តែត្រូវដើរតួនាទីជាអ្នកអប់រំ ជាអ្នកដឹកនាំ និងបានផ្តល់ឲ្យសិស្ស នូវឧត្តមគតិ ភាពជឿនលឿន និងបង្ហាញ អំពីមាគ៌ា អភិវឌ្ឍន៍ចំណេះដឹង សមត្ថភាពប្រកដោយភាពត្រឹមត្រូវ ។ គ្រូបង្រៀន គឺជាអ្នកបណ្តុះនូវស្មារតីសេ្នហាជាតិ ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ប្រជាជន និងការពារសមិទ្ធិផលប្រទេសជាតិដែលរាជរដ្ឋភិបាលបានខិតខំ កសាងពីបាត ដៃទទេ ។ ជាពិសេស ត្រូវចេះប្រតិកម្មត្រលប់ទៅវិញចំពោះព័ត៌មាន អវិជ្ជមាន និងព័ត៌មានដែលមានលក្ខណះញ៉ោះញ៉ុង និងរារាំងដល់ការអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាល ។ គ្រូពេទ្យ សិស្ស និស្សិត គ្រូបង្រៀន ពិជាមានតួនាទីដ៏សំខាន់ក្នុង ការចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ បន្ទាប់ប្រមុខ រាជរដ្ឋាភិបាល បានប្រកាស់លើកលែងមិនប្រើម៉ាស់ ផងនោះ យើងទាំងអស់គ្នាក៏នៅតែគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ ។  សម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ៣៨០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ១០ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!