ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!=>(អត្ថបទព័ត៌មាន ដកស្រងចេញពីគណនេយ្យផេកហ្វេសប៊ុក ផ្លូវការរបស់​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​) បើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ
0

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ព្រះវិហារ៖ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម «ហៅវត្តបាក់កាំ» ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ ឯកឧត្តម Wang Wenbin បានសម្តែងនូវការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារស្ថានភាពនៅតំបន់ព្រំដែន និងបានអះអាងថា ប្រទេសចិននឹងបន្តគាំទ្រកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ និងការអភិវឌ្ឍន៍នានា ហើយលោកជឿជាក់ថា បងប្អូនប្រជាពលរដ្ឋផៀសសឹកនឹងបានត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីសន្តិភាពកើតមាននៅតាមព្រំដែន។

ជាមួយគ្នានេះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ការគាំទ្រ និងជួយដល់ប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាដែលប្រជាពលរដ្ឋកំពុងជួបការលំបាក។
គណៈប្រតិភូក៏បាននាំយកអំណោយមនុស្សធម៌ប្រគល់ជូនប្រជាពលរដ្ឋភៀសសឹក ដើម្បីជួយសម្រាលការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព អនាម័យ និងបន្តស្នាក់នៅតាមការរៀបចំរបស់អាជ្ញាធរ ដើម្បីធានាសុវត្ថិភាពរហូតដល់ស្ថានភាពវិលមករកភាពប្រក្រតីឡើងវិញ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ បានបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងសប្បុរសជន ដើម្បីផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ដោយធានាឱ្យពួកគាត់ទទួលបានអាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំចាំបាច់ផ្សេងៗ៕ដោយ ខៀវ ផល្លា​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!