ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!=>(អត្ថបទព័ត៌មាន ដកស្រងចេញពីគណនេយ្យផេកហ្វេសប៊ុក ផ្លូវការរបស់​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​) បើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ
0

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បាត់ដំបង ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំតំណាងក្រុមហ៊ុនអន្តរជាតិ១៥ក្រុមហ៊ុនចុះពិនិត្យទីតាំងផ្លូវក្នុងក្រុងបាត់ដំបងចំនួន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមគម្រោងការបើកកញ្ចប់ឯកសារដេញថ្លៃផ្លូវចំនួន២១ខ្សែក្នុងក្រុងបាត់ដំបងនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។បន្ទាប់ពីដេញថ្លៃ និងបន្តនីតិវិធីរួចរាល់ ការសាងសង់ផ្លូវនឹងអាចចាប់ផ្ដើមនៅអំឡុងខែកញ្ញា ឆ្នាំ២០២៦។

បន្ទាប់ពីបញ្ចប់ការសាងសង់ផ្លូវ២១ខ្សែបន្ថែមលើផ្លូវជាច្រើនខ្សែដែលបានសាងសង់រួចរាល់នឹងធ្វើឱ្យក្រុងបាត់ដំបងកាន់តែមានសោភ័ណភាពបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា ក្រុងបាត់ដំបងបានទទួលគម្រោងធំៗចំនួន៣ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)អនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖ទី១.ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា,ទី២.គម្រោងប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែកំពុងប្រមូលទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ១០ហិកតា នៅស្រុកសង្កែមុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។ទី៣.គម្រោងប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងដែលកំពុងប្រមូលទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកថ្មគោល។

គម្រោងទាំងបីខាងលើបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង បើទោះបីជាកន្លងមកបានជួបផលពិបាកខ្លះដោយសារផ្លូវខូចខាតអំឡុងពេលការអនុវត្តគម្រោង ប៉ុន្តែក្រោយគម្រោងខាងលើនេះបញ្ចប់ជាស្ថាពរធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពងាយស្រួលជាមួយនឹងអនាម័យបរិស្ថានល្អប្រសើរមិនមានបញ្ហាបំពុលក្នុងទឹកនិងបំពុលបរិស្ថានដូចកាលពីមុនទៀតឡើយ៕ ប្រភព ៖ រដ្ឋបាលខេត្តបាត់ដំបង

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!