ទាន់ហេតុការណ៍
ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ=>កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់
0

ក្រសួង​បរិស្ថាន​ បាន​នឹង​កំពុង​បោះជំហ៊ាន​ទៅ​មុខ​យ៉ាង​ក្លៀវក្លាក្នុង​នីតិកាល​ទី៧…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ​៖​ ឯកឧត្ដមបណ្ឌិត​​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ យុទ្ធនាការ​ កាត់​បន្ថយ​ការ​ប្រេីប្រាស់​ប្លាស្ទិក​ “ថ្ងៃ​នេះ​ ខ្ញុំ​មិន​ប្រេីថង់ប្លាស្ទិកទេ”​ និងយុទ្ធនា​ការ ដាំដេីមឈេី​យ៉ាង​តិច១លានដេីមក្នុង​ ១ឆ្នាំ​ ក្រោមប្រធានបទ”ពន្លកបៃតង​”​ ជា​គំនិត​ផ្ដួចផ្ដើម​ដ៏ខ្ពង់ខ្ពស់​របស់​ សម្ដេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​នឹង​កំពុង​សាយភាយ​ និង​មាន​ការចូលរួម​ពី​ បងប្អូន​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ យុវជន​ យុវនារី​ ព្រះសង្ឃ​ និង​កម្មករ​ កម្មការិនី​ ជិត​ ១០លាន​ អង្គ​-នាក់​ ធៀប​ជាមួយ​ចំនួន​ប្រជាជន​ទូទាំង​ប្រទេស​ គឺ​ជាងពាក់កណ្ដាល​ នៃ​ចំនួន​ប្រជាជន​កម្ពុជា​។

ឯកឧត្តម​បន្ដទៀតថា​ ជារៀងរាល់​ថ្ងៃ​ សិស្សានុសិស្ស​ នៅតាម​សាលារៀន​ តែងតែ​ធ្វើ​សកម្មភាព ក្នុងយុទ្ឋនាការ កាត់​បន្ថយ​ការ​ប្រេីប្រាស់​ប្លាស្ទិក​ និង​ចូលរួម​ប្រមូលសំរាម​ និង​កាកសំណល់នានា​ ដេីម្បី​រក្សាឱ្យបាន​នូវ​ការ​ទុកដាក់សំរាម​ ទៅតាម​ប្រភេទនីមួយៗ​ និង​ញែកឱ្យដាច់​ពី​សំណល់​រឹង​ និង​រាវ​ ពោលគឺ​ជាការចូលរួម​ដ៏​ធំធេងរបស់​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ជាង​ ៣​លាននាក់​ ក្នុង​បុព្វហេតុ​ដេីម្បី​ភាពស្អាត​ នៅកម្ពុជា​ ក្រោម​ពាក្យស្លោក​ កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន។

រីឯ​យុទ្ឋនាការ ពន្លកបៃតង​ ឯកឧត្តម​បណ្ឌិត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ក៏បាន​ពោលទៀតថា​ ការចាប់ផ្ដេីម​នូវ​យុទ្ធនាការ​ពន្លកបៃតង​ គឺពោរពេញ​ដោយ​កម្លាំង​កាយ​ និង​កម្លាំង​ចិត្ត​ ពីមន្ដ្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ ពោលគឺចាប់​ពី​ថ្នាក់​ជាតិ​ រហូត​ដល់​ថ្នាក់​ក្រោមជាតិ​ ដែលជាលទ្ធផល​ គឺទទួល​បានគួរជាទី​មោទនៈ​ ។ មន្រ្តី​រាជការ​ កងកម្លាំង​ទាំងបី​ប្រភេទ​ ធ្វេី​ការ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ ស្ទើរ​គ្រប់​ខេត្ត​ នៃព្រះរាជាណាចក្រកម្ពុជា​ តួយ៉ាងដូចជា​ការ​បង្ក្រាប​លក្ខណៈទ្រង់ទ្រាយធំកន្លងមក​ នៅខេត្ត​ពោធិ៍សាត់​ ស្ទឹង​ត្រែង​ និងមណ្ឌលគីរី​ ជាដេីម។

ដោយឡែក​ ជា​ការចូលរួម​ ពី​មន្ដ្រី​រាជការ​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ យុវជន​ យុវនារី​ ព្រះសង្ឃ​ កម្មករ​ កម្មការិនី​ គ្រប់​រាជធានី​ ខេត្ត​ បាន​ស្ម័គ្រ​ចិត្ត​ ទទួល​យក​ដេីមឈេី​ ​ពីក្រសួងបរិស្ថាន​ និង​មន្ទីរ​បរិស្ថាន​ទូទាំង​ប្រទេស​ ធ្វើ​ការដាំដុះលេីផ្ទៃដី​ លំនៅឋាន​ សហគមន៍​ និង​តំបន់​សឹករិចរិល​ ប្រមាណជិត ២​ លានដេីម​ ក្នុងឆ្នាំ២០២៤នេះ​។ នេះ​សរបញ្ជាក់ឱ្យបាន​ឃេីញ​យ៉ាង​ច្បាស់​ថា​ យុទ្ធនាការ​ ពន្លកបៃតង​ បាន​នឹងកំពុង​បោះជំហ៊ាន​ ប្រកបដោយភាព​ជោគជ័យ​ និងបានដក់ជាប់​ក្នុង​ផ្នត់គំនិត​ សិស្សានុសិស្ស​ យុវជន​ យុវនារី​ ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​យេីង​ ដេីម្បី​រុញច្រាន​នាវា​កម្ពុជា​ ឱ្យ​ទទួល​បាន​គម្របបៃតង​ ៦០%​ នាឆ្នាំ​២០៥០ ជាក់ ជាមិន​ខាន។

ជា​ការពិត​ណាស់​ មកដល់ពេលបច្ចុប្បន្ននេះ​ ប្រទេសកម្ពុជា​យេីង​ បាន​នឹង​កំពុងទទួលបាន​នូវ​ បរិយាកាស​ខ្យល់​ ក្នុង​កម្រិតល្អណាស់​ តាមរយៈ​ការវាស់កម្រិតខ្យល់​ របស់អង្គការ​ WHO​ និងកំពុង​ទទួលបាន​ការកោតសរសេីរ​ ពី
មជ្ឍដ្ឋាន​អន្ដរជាតិ​ ពោល​គឺ​ ប្រទេស​ អារ៉ាប់ប៊ីសាអូឌីតប្រទេសស្ថិតក្នុង​តំបន់​អារ៉ាប់រួម​ និង​អឺរ៉ុប​ជាដេីម។

បញ្ហា​ភាព​ស្អា​ត​ លេីមេឃ លេីដី​ និងក្នុងទឹក​ កម្ពុជា​ខ្លួនឯង​ ផ្ទាល់បាន​នឹងកំពុង​ធ្វេី​សកម្មភាព​យ៉ាង​យក​ចិត្ត​ទុកដាក់​ជាទីបំផុត​ ព្រមទាំង​ទទួល​បាន​ការចូលរួម​ចំណែកពីសំណាក់​អង្គការ​មកពី​ប្រទេស​ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ និង​អឺរ៉ុប​ ដេីម្បី​ធ្វេី​ការលុបបំបាត់​ និង​បានលុបបំបាត់​ ប្រមាណជាង​ ៥០%​ ធៀបទៅនឹង​ឆ្នាំ​ ២០២២​។ យើង​រួមគ្នា​ ដេីម្បី​ភាពស្អាត​ ភាពបៃតង​ និង​ចីរភាព​បរិស្ថាន​កម្ពុជា​។

អត្ថបទ​៖​ ជា​ សុភា

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!