ទាន់ហេតុការណ៍
ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ=>កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់
0

ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅលើវិស័យសិក្សាអប់រំ ទូទាំងរាជធានីភ្នំពេញ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានអញ្ជើញជាអធិបតី​ ក្នុងពិធីប្រកាសតែងតាំង លោក ថោង សុវណ្ណរិទ្ធ ជាប្រធានគណៈគ្រប់គ្រង សាលាបឋមសិក្សា កែវសុទ្ធ ចាបយិន ប្រទះឡាង បន្ត ដែលស្ថិតក្នុងសង្កាត់ ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ឃឹម ស៊ុនសូដា ក៏បានសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងផ្តល់គន្លឹះសំខាន់ៗមួយចំនួនក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធដើម្បីធ្វើយ៉ាងណាមាន អនាម័យល្អ បរិស្ថានស្អាតក្នុងសាលារៀន អោយមានភាពល្អប្រសើរ ដើម្បីយកទៅប្រកួតប្រជែង ជាមួយសាលារៀនដ៏ទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះផងដែរ លោក ឃឹម ស៊ុនសូដាអភិបាលខណ្ឌកំបូល និងជាតំណាង អោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ក៏បានអំពាវនាវ ដដល់បងប្អូនសប្បុរសជន ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី អ្នកនាងកញ្ញា ពុកម៉ែ បងប្អូន ទាំងក្នុងស្រុក និងក្រៅស្រុក ទាំងអស់ មេត្តាជួយរួមចំណែកថវិកា ដេីម្បី មកជួសជុលអគារ មត្តេយ្យសិក្សាចំនួន ១ខ្នង មាន ២បន្ទប់ ដែលបច្ចុប្បន្ននេះ មានសភាពចាស់ទ្រុឌទ្រោម​ ដែលធ្វើឱ្យ ប្អូនៗ កុមារា កុមារី មានភាពពិបាកជាខ្លាំង ក្នុងការសិក្សា ដោយ បង្ខំចិត្ត ទៅចូលរួមរៀនជាមួយថ្នាក់ដ៏ទៃទៀត ធ្វើអោយ សិស្សក្នុងថ្នាក់ខ្លះ មានចំនួនច្រើនលើស ចង្អៀតជាខ្លាំង។

ជាចុងក្រោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏ស្នើសុំដល់លោកគ្រូអ្នកគ្រូ គ្រប់សាលារៀនទាំងអស់ សុំខិតខំបន្ថែមទៀត ក្នុងការផ្តល់ចំណេះដឹង ដល់សិស្សានុសិស្ស ប្អូនៗកុមារា កុមារី ដែលរស់នៅក្នុងមូលដ្ឋាន ទឹកដីខណ្ឌកំបូល ក្លាយជាសិស្សដែលរៀនពូកែ ប្រលងជាប់បាននិទ្ទេសល្អ និងក្លាយជាសិស្សពូកែប្រចាំខណ្ឌរបស់លោក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!