ទាន់ហេតុការណ៍
ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ=>កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់
0

ពិតជាខ្លាំងម៉ែន! ក្រុមមេឈ្មួញដុះស្លែនៅតែ គៀងគរពលរដ្ឋអោយ កាវលៀស យកមកលក់ឱ្យខ្លួន ក្នុងមួយថ្ងៃៗរាប់សិបតោន ទោះក្នុងរដូវបិទនេសាទក៏ដោយ..?(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ឆ្នាំង÷ មហាជននៅក្នុងប្រទេស ប្រហែលជាបានដឹងនិងស្គាល់យ៉ាងច្បាស់ថា ខេត្តដែលជាប់នឹងបឹងទន្លេសាបមាន៖
ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់
ខេត្តបាត់ដំបង ខេត្តសៀមរាបខេត្តកំពង់ធំ។
ខេត្តកំពង់ឆ្នាំង ជាខេត្តមួយនៅក្នុងចំណោមខេត្តដែលជាប់និងបឹងទន្លេសាបទាំង៥ ក្នុងនោះដែរ ធនធានធម្មជាតិ និងជីវ:ចម្រុះដែលរស់នៅក្នុងទឹកបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងត្រូវបានវិនាសដោយសារតែក្រុមឈ្មួញ ១.ឈ្មោះ ចែហៀង ២.ឈ្មោះ ចែនី ៣.ឈ្មោះ ប៉ោង ៤.ឈ្មោះ រតនា ៥.ឈ្មោះ ចែអ៊ីម ដែលបានគៀគរប្រជាពលរដ្ឋ អោយទៅកាវលៀស ដើម្បីលក់អោយខ្លួន យើងដឹងហើយថា រដូវនេះជារដូវបិទនេសាទ ជារដូវដែលជីវៈចម្រុះនានាពងកូន តាមដីបាតទន្លេ នឹងតាមសំបកលៀស សំបកគ្រុំ ខ្យង ខ្ចៅ ដែលងាប់ បើយើងកាវបែបនេះវានឹងរលាយមិនខានឡើយ ទាំងនេះដោយសារការលោភលន់ចង់មាន ចង់បាន ហួសព្រំដែន ហ៊ានធ្វើអ្វីៗគ្រប់យ៉ាង សូម្បីតែរបស់ជាតិឯងក៏ហ៊ានបំផ្លាញដែរ។

ជាក់ស្តែង​នៅថ្ងៃទៅ១០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមឈ្មួញបានមកបោះតង់ រង់ចាំប្រមូលទិញលៀសពីក្រុមអ្នកកាវលៀស ដឹកតាមទូកខ្នាតធំ យកមកឡើងនៅតាមបណ្តាទីតាំង មួយចំនួន តាមជួរមាត់ទន្លេ និងលើកដាក់រថយន្តដឹកឆ្លងទៅលក់បន្តនៅប្រទេសជិតខាង ត្រង់ចំណុចព្រែកត្រពាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង (ជាទីតាំងថ្មីចល័តរបស់ក្រុមឈ្មួញ) និងចំណុចវត្តថ្នល់ ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ជាទីតាំងចាស់សម្រាប់ប្រមូលទិញគ្រប់រដូវកាលរបស់ក្រុមឈ្មួញ)។

យើងដឹងហើយថា៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល លេខ ១៤៤១ ជផ បានចេញសេចក្តីជូនដំណឹង ស្តីពី រដូវបិទនេសាទ ឆ្នាំ២០២៤។ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម។

បើតាមការរៀបរាប់ពី ពីប្រជានេសាទដែល មិនបញ្ចេញអត្តសញ្ញាណ បានប្រាប់អោយក្រុមអ្នកសារព័ត៌មានយើងដឹងថា ជារៀងរាល់ថ្ងៃ មេឈ្មួញ ទាំងនេះ បានគៀងគរប្រជាពលរដ្ឋអោយទៅកាវលៀសរាប់សិបទូក យកមកលក់អោយខ្លួន ដោយក្នុងមួយថ្ងៃៗ រាប់រយការ៉ុង បើគិតជាតោនរាប់សិបតោន ហើយមេឈ្មួញទាំងនោះបានរត់ការរាល់សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ពិសេសជំនាញជលផលគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តកំពង់ឆ្នាំង រួចរាល់ហើយជាថ្នូរនិងការមិនបង្ក្រាប។តាមការបង្ហើបពីប្រជាពលរដ្ឋ បានរៀបរាប់ទៀតថា ថៅកែលៀសជើងខ្លាំងទាំងនេះ មិនមែនទើបតែធ្វើសកម្មភាពនេះទេ គឺធ្វើរាប់ឆ្នាំមកហើយ ។

ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងគោរពស្នើរសុំដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមេត្តាមានចំណាត់ការណ៍លើមេឈ្មួញ រកសុីដឹកជញ្ជូនលៀស ចាស់វស្សាខាងលើនេះផងទាន បើពុំដូច្នោះ ទេធនធានធម្មជាតិ និងជីវ:ចម្រុះដែលរស់នៅក្នុងទឹក ក្នុងខេត្តកំពង់ឆ្នាំង ច្បាស់ជាវិនាសអស់ជាក់ជាពុំខានបើក្នុងមួយថ្ងៃៗរាប់សិបតោនយ៉ាងនេះ៕(នៅមានត)

អ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងនឹងជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការស្រាយបំភ្លឺពីសាម៉ីខ្លួននឹងគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ។

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!