ទាន់ហេតុការណ៍
ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ=>កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្ដេជ្ញាខិតខំបង្កើនការផលិតកម្មវិធីល្អៗ និងផ្សព្វផ្សាយអប់រំកុមារឱ្យប្រព្រឹត្តអំពើល្អ និងលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋអំពីតម្លៃរបស់កុមារ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មាននឹងខិតខំបង្កើនការផលិតកម្មវិធីល្អៗគ្រប់រូបភាព ប្រកបដោយភាពទាក់ទាញឱ្យកាន់តែច្រើន ដើម្បីអប់រំកុមារឱ្យប្រព្រឹត្តអំពើល្អ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីតម្លៃរបស់កុមារ និងអំពីបញ្ហាប្រឈមនានារបស់កុមារ។

នេះជាការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ពានរង្វាន់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ដែលមានប្រព័ន្ធផ្សព្វផ្សាយ និងក្រុមការងារដើម្បីកុមារជាសេនាធិការ នឹងបន្តរៀបចំផលិតកម្មវិធីថ្មីបន្ថែមទៀតទាក់ទងកិច្ចការងារកុមារ បន្ទាប់ពីក្រសួងបានរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ពានរង្វាន់ក្រសួងព័ត៌មាន ឈានមកដល់ថ្ងៃបញ្ចប់ដោយជោគជ័យ។

តាមរយៈជោគជ័យនៃដំណើរការកម្មវិធីមហោស្រពតន្រ្តី និងចម្រៀងកុមារនេះដែរ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យមានការប្រារព្ធធ្វើមហោស្រពចម្រៀងកុមារឱ្យបានជាប់ជារៀងរាល់ឆ្នាំ ហើយសង្ឃឹមថាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានា នឹងបន្តជួយឧបត្ថម្ភជ្រោមជ្រែងដល់កម្មវិធីនេះ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជាទៅថ្ងៃអនាគត។
លោកបានផ្ដាំផ្ញើដល់កុមារាកុមារីទាំងអស់ខិតខំកសាងខ្លួន សិក្សារៀនសូត្រដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ដែលជាធនធានដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

លោកក៏បានអរគុណដល់គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ កវីនិពន្ធ ដែលបានរួមគិត រួមធ្វើជាមួយគ្នា ដើម្បីបុព្វហេតុជាតិ និងគុណប្រយោជន៍កុមារកម្ពុជា តាមរយៈការបង្កើតស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងសម្រាប់កុមារដោយឈរលើគោលការណ៍ងាយចេះ ងាយចាំ។
តាមរយៈរបាយការណ៍សង្ខេបរបស់លោកស្រី ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកជាប្រធានគណៈកម្មការបូកពិន្ទុក បានឱ្យដឹងថា មហោស្រពតន្ត្រី និងចម្រៀងកុមារ បានចាប់កំណើតតាំងពីឆ្នាំ១៩៨៥ រហូតមកឆ្នាំ២០១២ ក្រោមការគាំទ្រពីលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលនៅបន្តគាំទ្ររហូតដល់ឆ្នាំ២០១៩ ប៉ុន្តែត្រូវផ្អាកអស់រយៈពេលជិត៣ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងឆ្នាំ២០២៤នេះ មហោស្រពតន្ត្រី និងចម្រៀងកុមារ ត្រូវបានប្រារព្ធឡើងវិញក្រោមការផ្តួចផ្តើមដោយលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ កុមារាកុមារីដែលបានចូលរួមប្រលងមានចំនួន៣៤ក្រុម ទំនុកច្រៀងចំនួន៦៨អត្ថបទ ដែលមានអត្ថរូប អត្ថន័យ អត្ថរសល្អៗ និងជាសារផ្តល់នូវការអប់រំ ចំណេះដឹង យ៉ាងទូលំទូលាយ គ្របដណ្តប់ទៅលើសីលធម៌ អត្តចរឹតរបស់កុមារ។
ឆ្លងកាត់ការប្រឡងជម្រុះបង្ហាញសមត្ថភាពអស់ជាច្រើនសប្តាហ៍មកនេះ បានឈនចូលមកដល់វគ្គប្រឡងផ្តាច់ព្រាត់ចំនួន១០ក្រុម។ ជាលទ្ធផលផ្តល់ពិន្ទុកដោយគណៈកម្មការសម្រាប់ មហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ម្ចាស់ពានរង្វាន់ក្រសួងព័ត៌មាន លេខ១ បានទៅលើសាលាបឋមសិក្សាព្រះនរោត្តម, លេខ២ បានទៅលើសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប, លេខ៣ បានទៅលើសាលាមីគីវ៉េ ក្រុម១, លេខ៤ បានទៅលើសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង និងលេខ៥ បានទៅលើសាលាបឋមសិក្សាវត្តមង្គលសិរីគៀនឃ្លាំង។

* ជ័យលាភី លេខ១ ទទួលបានពាន១ ប្រកាសនីយបត្រ១ និងថវិកា១០លានរៀល * ជ័យលាភីលេខ២ ទទួលបានពាន១ ប្រកាសនីយបត្រ១ និងថវិកា៦លានរៀល * ជ័យលាភីលេខ៣ ទទួលបានពាន១ ប្រកាសនីយបត្រ១ និងថវិកា៤លានរៀល  * ជ័យលាភីកិត្តិយសលេខ៤ និងលេខ៥ ទទួលបានពានកិត្តិយសចំនួន១ ប្រកាសនីយបត្រចំនួន១ និងថវិកា២លានរៀល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!